ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ - - ជំរឿនសត្វក្រៀលក្រុមការងារកត់ត្រាបានចំនួន២១៤ក្បាល់កើនឡើងប្រមាណជាង២០%ក្នុងឆ្នាំ២០២៥នេះ
0

ឈ្មួញសម្រុកដឹកជញ្ជូនធ្យូងទៅលក់ស្រុកយួន តាមច្រករបៀងដេ៣ ទាំងថ្ងៃទាំងយប់

ឈ្មួញសម្រុកដឹកជញ្ជូនធ្យូងទៅលក់ស្រុកយួន តាមច្រករបៀងដេ៣ ទាំងថ្ងៃទាំងយប់

24/06/2022

ប្រភពស្និទ្ធនឹងក្រុមឈ្មួញដឹកជញ្ជូនចេញទៅស្រុកយួន តាមច្រករបៀងដេ៣ ឃុំ2ធ្នូ ស្រុកស្នួល បានបង្ហើបឲ្យដឹងថា ការដែលក្រុមឈ្មួញអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន ទាំងថ្ងៃទាំងយប់ដោយមិនប្រឈមនឹងការទប់ស្កាត់គឺដោយសារមានអ្នករត់ការបើកផ្លូវជាមុន។ ប្រភពបានឲ្យដឹងទៀតថាអ្នករត់ការបានបង់លុយឲ្យមន្រ្តីជំនាញ និងសមត្ថកិច្ចក្នុងស្រុកស្នួល ដោយមិនហ៊ានរំលងនោះទេ ដូច្នេះហើយទើបឈ្មួញអាចដឹកជញ្ជូនធ្យូងទៅដល់គោលដៅយ៉ាងសុខស្រួល។ ចំណែកលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ សម្ងំស្ងាត់ឈឹងទុកឲ្យឈ្មួញដឹកជញ្ជូនធ្យូង ទៅស្រុកយួនតាមច្រករបៀងដេ៣ យ៉ាងគំហុក។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំ2ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា នៅច្រករបៀងដេ៣ ដែលនៅក្បែរច្រកទ្វារអន្តរជាតិត្រពាំងស្រែ មានឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនធ្យូងតាមរថយន្តសាំយ៉ុងកែច្នៃ និងរថយន្តកូរ៉េ ទៅស្រុកយួន យ៉ាងពេញបន្ទុក។ ប្រជាពលរដ្ឋបានអះអាងថា មន្រ្តីជំនាញ និងសមត្ថកិច្ចអាវុធហត្ថ សមត្ថកិច្ចនគរបាល ក្នុងស្រុកស្នួល មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដែលកំពុងបង្កើនសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន យ៉ាងពេញបន្ទុកនោះឡើយ។ ក្នុងចំណោមឈ្មួញទាំងនោះគឺមានទាំងឈ្មួញជាសាច់ញាតិអ្នកធំ ក្នុងខេត្តក្រចេះ ផងដែរដែលធ្វើសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនតាមច្រករបៀងដេ៣ យ៉ាងរលូន។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា​ ថន អភិបាលខេត្តក្រចេះ ចាត់វិធានការទប់ស្កាត់ករណីឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រករបៀងដេ៣ ជាបន្ទាន់។ ដោយហេតុថាបច្ចុប្បន្នឈ្មួញបង្កើនសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រករបៀងដេ៣ យ៉ាងគំហុក ហើយមន្រ្តីជំនាញព្រមទាំងសមត្ថកិច្ចនៅស្រុកស្នួល មិនចាត់វិធានការបង្ក្រាបឡើយ។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងខេត្តក្រចេះ ត្រូវប្រឈមនឹងសេចក្ដីវិនាសសាបសូន្យនាពេលឆាប់ៗខាងមុខ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com