ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

តំបន់ទេសចរធម្មជាតិឆ្នេរនេសាទស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងបាត់បង់សោភ័ណ្ឌភាពបន្តិចម្ដងៗដោយសារការសាងសង់របងថ្មរឹងមាំបិទបាំងឆ្នេរខ្សាច់!

តំបន់ទេសចរធម្មជាតិឆ្នេរនេសាទស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងបាត់បង់សោភ័ណ្ឌភាពបន្តិចម្ដងៗដោយសារការសាងសង់របងថ្មរឹងមាំបិទបាំងឆ្នេរខ្សាច់!

ខេត្តកោះកុង ៖ ឆ្នេរនេសាទដែលជាតំបន់ទេសចរដ៏ស្រស់ត្រកាលមួយដែលស្ថិតនៅភាគខាងត្បូងនៃស្រុកស្រែអំបិល ខេត្តកោះកុង គឺស្ថិតនៅក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ បើគេមានបំណងធ្វើដំណើរកំសាន្តទៅតំបន់ទេសចរឆ្នេរនេសាទនោះ គឺគេត្រូវចំណាយពេលវេលា ពី ៣០ ទៅ ៤០នាទីទើបទៅដល់គោលដៅតំបន់ទេសចរធម្មជាតិជ្រោយស្វាយនោះ ។ ព្រោះតំបន់ឆ្នេរនេសាទ លាតសន្ធឹងទៅដោយឆ្នេរខ្សាច់ និងផ្ទៃទឹកសមុទ្រដ៏ស្រស់ស្អាតគួរជាទីមោទនៈយ៉ាងក្រៃលែង ដែលជាកត្តាធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិពេញនិយមចូលចិត្តទៅលេងទីនោះដោយពុំដែលដាច់សោះឡើយ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការសោកស្ដាយបំផុតនោះ បច្ចុប្បន្នតំបន់ទេសចរធម្មជាតិរបស់ស្រុកស្រែអំបិលមួយនេះ កំពុងតែត្រូវបានបាត់បង់ទេសភាពដ៏ស្រស់ស្អាតបន្តិចម្ដងៗទៅហើយ ដោយសារតែបុគ្គលមួយចំនួនដែលជាម្ចាស់កម្មសិទ្ធិដីធ្លីរស់នៅក្នុងតំបន់នោះ បានធ្វើរបងថ្មខ្ពស់ៗហុំព័ទ្ធបិទបាំងដីរបស់ខ្លួនបណ្តាលឲ្យបាត់បង់សោភ័ណភាពឆ្នេរខ្សាច់ និងផ្ទៃទឹកសមុទ្រ ។

ទាក់ទងទៅនឹងការសាងសង់របងថ្មនេះ លោក.ប៊ុន រ៉េ មេឃុំជ្រោយស្វាយ បានប្រាប់បណ្តាញសារព័ត៌មាន អំណាចព័ត៌មាន ឲ្យដឹងថា អាជ្ញាធរមិនហាមឃាត់មិនឲ្យម្ចាស់ដីធ្វើរបងសម្គាល់ព្រំដីនោះទេ ។ ប៉ុន្តែអាជ្ញាធរអនុញាតឲ្យបោះបង្គោលឈើធម្មតាដើម្បីព្រំប៉ុណ្ណោះ អាជ្ញាធរមិនអនុញាតឲ្យម្ចាស់ដីធ្វើរបងថ្មបេតុងរឹងមាំ ឬរបង ស័ង្កសី និងឈើបាំងបិទសោភ័ណ្ឌភាពតំបន់ឆ្នេរឡើយ ។

លោក សុខ.ចាន់គ្រឹស្នា ប្រធានមន្ទីរទេសចរខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា រាល់ការសាងសង់ គឺអាជ្ញាធរមូលដ្ឋានជាអ្នកទទួលមើលការខុសត្រូវរាល់ការសាងសង់សំណង់រឹងមាំផ្សេងៗទៅតាមដែនដីដែលខ្លួនគ្រប់គ្រង ។

លោក ហុង.ប្រុស អភិបាលរងស្រុកស្រែអំបិលបានប្រាប់ឲ្យដឹងដែរថា ចំពោះការសាងសង់របងថ្មបិទបាំងឆ្នេរខ្សាច់នេះ លោកពុំទាន់បានដឹងនៅឡើយទេ ហើយលោកនឹងដឹកនាំកម្លាំងអាជ្ញាធរស្រុក និងមន្ត្រីជំនាញចុះទៅពិនិត្យមើលនៅដើមសប្តាហ៍នេះ ដើម្បីពិនិត្យមើលថា តើការសាងសង់របងថ្មបិទបាំងឆ្នេរខ្សាច់នេះ វាមានចំណុចខុសត្រូវយ៉ាងណានោះ ៕ ដោយ.អំណាចព័ត៌មាន

Filed in: រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com