ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ព្រៃផ្សៃណាស់ខឹងនឹងម្តាយជនរងគ្រោះដៀលថាជាពូជរំលោភគេ លួងលោមកូនស្រីគេឲ្យជិ:ម៉ូតូ យកមករឹត.ក.សម្លាប់ហើយញាត់ការ៉ុងបោះចូលក្នុងទឹកស្ទឹង

ព្រៃផ្សៃណាស់ខឹងនឹងម្តាយជនរងគ្រោះដៀលថាជាពូជរំលោភគេ លួងលោមកូនស្រីគេឲ្យជិ:ម៉ូតូ យកមករឹត.ក.សម្លាប់ហើយញាត់ការ៉ុងបោះចូលក្នុងទឹកស្ទឹង

កំពង់ធំ បុរសម្នាក់ទើបចេញពីគុករយ:ពេល៣ថ្ងៃប៉ុណ្ណោះ ពីបទរំលោភសេពសន្ទវ: ឥឡូវចូលគុកវិញពីបទឃាតកម្មគិតទុកជាមុន ដោយខឹងនឹងម្តាយក្មេងស្រីរងគ្រោះដើរនិយាយដើមខ្លួនថាជាពូជចាប់រំលោភគេ ក៏លួងលោមក្មេងស្រីរងគ្រោះឲ្យឡើងជិ:ម៉ូតូលុះដល់ចំណុចកើតហេតុក៏ធ្វើសកម្មភាពរឹត.ក.ហើយច្រកនិងការ៉ុង បោះចូលក្នុងទឹកស្ទឹងដើម្បីបំបាត់ភស្ថតាង តែឈាមស្រែកស្បែកហៅ ជនដ៏ឃោរឃៅនៅតែជាប់អន្ទាក់សម្ថកិច្ចដដែល អំពើឃាតកម្មដ៏សាហាវឃុងឃ្នងនេះបានកើតឡើង កាលពីថ្ងៃទី 27. ខែឧសភា. ឆ្នាំ2022 វេលាម៉ោង ប្រហែល 13. ជាង. នៅចំណុច ស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ. ឃុំប្រាសាទ ស្រុកសន្ន្ទុក. ខេត្តកំពង់ធំ ។

ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ. បួន យ៉ិក. ភេទប្រុស. អាយុ 26 ឆ្នាំ. នៅភូមិផ្លុង ឃុំទីពោ. ស្រុកសន្ទុក. ខេត្តកំពង់ធំ. បានធ្វើសកម្មភាព. ឌុប ជនរងគ្រោះ ឈ្មោះ.

សារីន. ភ័ត្រា. ភេទ ស្រី. អាយុ 14 ឆ្នាំ(ជាក្មេងពិការភ្នែកម្ខាងនិងពិការជើងម្ខាង) នៅភូមិ ផ្លុង. ឃុំទីពោ. ស្រុកសន្ទុក ខេត្តកំពង់ធំ ឌុបនឹងម៉ូតូ. ហើយយកមករិតកករនិង អាវ បណ្តាលឲ្យដាច់ខ្យល់ស្ល្លាប់ ហើយច្រកចូលក្នុងការ៉ុងពណ៌ ស. ចង់មាត់ការ៉ុងហើយបោះចូលក្នុងទឹកស្ទឹង ចម្ងាយពីស្ពានប្រហែល 100ម៉ែត. បន្ទាប់មកក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុ វិលត្រឡប់ទៅផ្ទះវិញ ។

លុះដល់ថ្ងៃទី28. ខែឧសភា. ឆ្នាំ 2022 វេលាម៉ោង 13 : 00 នាទី. សម្ថកិច្ចជំនាញបានទទួល

ព័ត៌មានថា ជនសង្ស័យបានឌុបជនរងគ្រោះ ចេញពីភូមិ យើងក៏បានស្រាវជ្រាវភ្លាម ហើយក៏បាននាំខ្លួន ជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសួរនាំ ។

ក្រោយពីធ្វើការសួរនាំ ជនសង្ស័យឈ្មោះ

បួន. យ៉ិក. បានឆ្លើយសារភាពថា. ខ្លួនពិតជាបាន ឌុបជនរងគ្រោះឈ្មោះ សារីន សុភត្រា

យកមករិតករ បណ្តាលឲ្យស្លាប់ ហើយច្រកក្នុង ការ៉ុងពណ៌សរូបត្រីចហមាត់ការ៉ុង ហើយបោះចូលក្នុងទឹកស្ទឹង ពិតប្រាកដមែន ។

មូលហេតុ. ជនសង្ស័យខឹងនឹងម្តាយជនរងគ្រោះ ដើរនិយាយថា.ពូជរបស់ខ្លួន គឺជាពូជដើររំលោភគេ ។

សម្ថកិច្ចជំនាញនៃអធិការដ្ឋាន នគរបាលស្រុកសន្ទុក បានឃាត់ខ្លួនជនសង្ស័យ

ដើម្បីអនុវត្តនីតិវិធី ទៅតាមច្បាប់។ចំណែកសាកសពក្មេងស្រីរងគ្រោះសម្ថកិច្ចនិងសាច់ញាត្តិដើររកអស់រយ:ពេល២យប់៣ថ្ងៃទើបរកឃើញនៅព្រឹកថ្ងៃទី២៩ខែឧសភានេះ នៅចំណុចអន្លង់ក្អានស្ថិតនៅ ភូមិចំបក់ជ្រុំ ឃុំប្រាសាទ….ពេលសម្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យពិនិត្យនិងធ្វើកោសលវិច្ច័យ ជនសង្ស័យបានយកអាវមករឹត.ក.សម្លាប់ហើយញាត់ចូលការ៉ុង បោះចូលក្នុងទឹកស្ទឹង ក្រោយពិនិត្យសព្វគ្រប់សម្ថកិច្ចបានប្រគល់សាកសពក្មេងស្រីរងគ្រោះឲ្យទៅសាច់ញាត្តិ យកធ្វើបុណ្យតាមប្រពៃណី៕ដោយ÷នាយ ខ្វែក

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com