ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាមចុះពិនិត្យសាលាមតេយ្យ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
0

ស្ត្រីម្នាក់បានបើកម៉ូតូទៅបុកសត្វក្របីដែលម្ចាស់លេងចោលឱ្យដើរតាមផ្លូវជាតិនាពេលយប់រងរបួសយ៉ាងធ្ងន់ធ្ងរ។

ស្ត្រីម្នាក់បានបើកម៉ូតូទៅបុកសត្វក្របីដែលម្ចាស់លេងចោលឱ្យដើរតាមផ្លូវជាតិនាពេលយប់រងរបួសយ៉ាងធ្ងន់ធ្ងរ។

 

កោះកុង (ថ្ងៃសៅទី១៤ខែឧសភាឆ្នាំ២០២២)

នារីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្រោយពីបើកម៉ូតូទៅបុកសត្វក្របីដែលកំពុងតែដើរឆ្លងផ្លូវនាពេលយប់បណ្ដាលឲ្យជួបគ្រោះថ្នាក់របួសយ៉ាងធ្ងន់ធ្ងរ។ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីនៅយប់ថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២២កន្លងទៅនេះ ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ 48 ចំណុចភូមិ.នាងកុក.ឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុង។

នារីរងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនេះត្រូវបានគេស្គាល់ថា គឺមាន ឈ្មោះទិត.ធី.អាយុ ២៣ ឆ្នាំមានទីលំនៅនៅសង្កាត់ស្ទឹងវែងក្រុងខេមរភូមិមិន្ទខេត្តកោះកុង។

យោងតាមការរៀបរាប់ពីសំណាក់ពលរដ្ឋដែលបានឃើញហេតុការណ៍ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះជិះម៉ូតូម៉ាកវ៉េវចាស់ធ្វើដំណើរពីឃុំបាក់ខ្លងឆ្ពោះទៅកាន់សង្កាត់ស្ទឹងវែងក្រុងខេមរភូមិមិន្ទខេត្តកោះកុង លុះទៅដល់ចំណុចកើតហេតុខាងលើ គាប់ជួនជាមានសត្វក្របីមួយហ្វូងដែលម្ចាស់លែងអោយដើរតាមផ្លូវយ៉ាងអាណាធិបតេយ្យហើយដោយនារីរងគ្រោះបើកម៉ូតូក្នុងល្បឿនលឿនទៀតផងនោះ។ទើបធ្វើឱ្យចាប់ប្រាំងមិនទាន់ជ្រុលទៅបុកសត្វក្របីដែលកំពុងតែដើរឆ្លងផ្លូវ ក៏បណ្ដាលឲ្យជួបគ្រោះថ្នាក់បួសយ៉ាងធ្ងន់ធ្ងរតែម្តងទៅ។

 

នៅក្នុងហេតុការណ៍នេះបន្ទាប់ពីបានឃើញនារីរងគ្រោះ រងរបួសធ្ងន់ធ្ងរពេកទាំងពលរដ្ឋនិងសមត្ថកិច្ចរួមជាមួយនឹងអាជ្ញាធរដែនដីក៏បានខ្នះខ្នែងញាប់ដៃញាប់ជើង បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះអាយុជីវិតជាបន្ទាន់ ចំណែកម៉ូតូជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល ឃុំប៉ា់ខ្លង យកទៅរក្សាទុកជូនជនរងគ្រោះវិញ ចំណែកឯម្ចាស់សត្វក្របីត្រូវអាជ្ញាធរដែនដីនិងសមត្ថកិច្ចកំពុងតាមរកម្ចាស់ដែលលេងសត្វក្របីអោយដើរយ៉ាងអនាធិបតេយ្យតាមដងផ្លូវនាពេលយប់ដើម្បីយកមកដោះស្រាយជាមួយនឹងជនរងគ្រោះទៅតាមនីតិវិធីនៃច្បាប់ឲ្យទាល់តែបាន។

ពលរដ្ឋដែលរស់នៅក្នុងខេត្តកោះកុងទាំងមូលក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលបានធ្វើដំណើរតាមទ្រូងផ្លូវជាតិលេខ ៤៨ និង តាមផ្លូវលំនានា សូមសំណូមពរដល់អាជ្ញាធរដែនដីនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តា ជួយយកចិត្តទុកដាក់ឲ្យបានល្អប្រសើរផង ចំពោះម្ចាស់ចិញ្ចឹមសត្វមួយចំនួនតូចដែលនៅតែពុំព្រមស្ដាប់តាមការណែនាំអប់រំរបស់អាជ្ញាធរដែនដី យកមកផាកពិន័យដើម្បីឲ្យរាងចាលកុំឲ្យចេះតែព្រលែងសត្វដែលខ្លួនចិញ្ចឹមពាសវាលពាសកាលជាពិសេសតាមទ្រូងផ្លូវជាតិនេះតែម្ដងពីព្រោះវាអាចបណ្ដាលឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិក៏ដូចជាផ្លូវលំជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ដែលកើតមានឡើងជាញឹកញាប់ដោយសារតែតែសត្វគោក្របីដើរពាសវាលពាសកាលតាមទ្រូងផ្លូវយ៉ាងដូច្នេះឯង៕

ដោយ.ប៉ែន.សំបូរ

Filed in: រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com