ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - រដ្ឋបាលខេត្តកំពង់ចាម បន្តទទួលពលរកមកពីប្រទេសថៃ២៥នាក់ - លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាមចុះពិនិត្យសាលាមតេយ្យ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស
0

​សុំ​រៀន​បើក បែរ​ជា​ប៉ះ​ខ្លោងទ្វារវត្ត​បាក់​សង្កត់ពីលើ​កៀប​ជាប់​ទាំង​២​នាក់​

​សុំ​រៀន​បើក បែរ​ជា​ប៉ះ​ខ្លោងទ្វារវត្ត​បាក់​សង្កត់ពីលើ​កៀប​ជាប់​ទាំង​២​នាក់​

ខេត្តសៀមរាប ៖ បើតាម​សេចក្តីរាយការណ៍​បឋម​បានឱ្យដឹងថា បុរស​២​នាក់​រក​ស៊ីឈ្នួល​ដឹក​ដី​លក់ ដោយ​ចូល​កាត់​ក្នុង​វត្ត​ដើម្បី​ទៅ​យក​អា​ចម៌ដី លុះ​ត្រឡប់​មក​វិញ ក៏​ត្រូវ​ព្រូឡាន​សុំ​បើក ខណៈ​ខ្លួន​មិនសូវ​ចេះ ថែម​ទាំង​ភ្លេច​ទម្លាក់​ទ្រុង​បែន​ខាងក្រោយ​ចុះ​ទៀត ក៏​ជាន់​មួយ​ទំហឹង​ជ្រុល​ចង្កូល​ទៅ​ប៉ះ​ខ្លោងទ្វារ​វត្ត​ពេញទំហឹ​ង បណ្តាលឱ្យ​ដួល​បាក់​សង្កត់ពីលើ​ក្បាល​ឡាន​កៀប​ជាប់​ធ្វើឱ្យ​បាត់បង់​ជីវិត​ទាំង​២​នាក់​ភ្លាមៗ​តែម្តង បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​វត្ត កាលពី​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​វត្ត​ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ។​

​សេចក្តីរាយការណ៍​បន្ត​ថា ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ ១-​ឈ្មោះ តាល់ កា​ឡី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​ដឹក​ដី និង​២-​ឈ្មោះ សុខ ផេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ព្រូឡាន រស់​នៅ​សៀមរាប​។​

​បើ​លោក​វរសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នេះ​ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដឹក​ដី​ខាងលើ ចូល​ទៅ​ចាក់​ដី​ក្នុង​វត្ត​ព្រៃ​ជ្រូក លុះ​ពេល​ត្រលប់​ចេញ​ពី​ចាក់​ដី​មកវិញ បុរស​ជា​ព្រូឡាន​ដែល​ជិះ​ជាមួយ​គ្នា​នោះ​ដោយ​ចង់​រៀន​បើក​បរផង ក៏​សុំ​បើក​ជំនួស​បុរស​ជា​អ្នកបើករថយន្ត​ដឹក​ដី ។​

​លោក​អធិការ​បន្ត​ថា លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ពុំ​បាន​ទម្លាក់​ទ្រុង​បែន​ក្រោយ​ឡាន​ពីលើ​ចុះ​ក្រោម​វិញ ទើប​ធ្វើឱ្យ​ប៉ះ​ទាក់​នឹង​ខ្លោងទ្វារវត្ត បណ្តាលឱ្យ​បាក់​រលំ​ខ្លោងទ្វារ​វត្ត​សង្កត់ពីលើ​ជនរងគ្រោះ​បាត់បង់​ជីវិត​ទាំង​២​នាក់​នៅនឹងកន្លែង​ភ្លាមៗ​តែម្ដង ។​

​លោក​បាន​បញ្ជាក់ថា ចំពោះ​មូលហេតុ​បង្ក​ឱ្យ​មាន​ការ​គ្រោះ​បែបនេះ គឺ​អ្នកបើកបរ​ពុំ​ទាន់​ចេះ​បើកបរ​ស្ទាត់​ជំនាញ ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន​ទៀត​នោះ ទើប​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​ទាំង​ពីរ​នាក់​តែ​ម្តង​។​

​ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​ការត្រួតពិនិត្យ​ចប់​រួចរាល់ រួច​ក៏​ប្រគល់​សព​ទាំង​ពីរ​ដល់​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​រថយន្ត​ដឹក​ដី​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​អូស​យក​មក​រក្សាទុក​នៅ​អធិការ​ស្រុក​បណ្តោះអាសន្ន រង់ចាំ​ក្រុមគ្រួសារ​មក​ទទួល​ទៅ​វិញ ៕
​ដោយ​÷​សាន់​ឆដា​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com