ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

រដ្ឋបាលខេត្តក្រចេះ ចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលគៀងគរគ្នាចូលកាន់កាប់ដីក្រុមហ៊ុនមួយកន្លែងឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់

រដ្ឋបាលខេត្តក្រចេះ ចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលគៀងគរគ្នាចូលកាន់កាប់ដីក្រុមហ៊ុនមួយកន្លែងឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់

(ក្រចេះ)÷ ការជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ក្រោយពីមានពលរដ្ឋរជាច្រើននាក់បានគៀងគរគ្នា ធ្វើសកម្មភាដើរវាស់វែងដីក្រុមហ៊ុនមួយកន្លែង ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ យកធ្វើជាកម្មសិទ្ឋបុគ្គល និងបានយកដីក្រុមហ៊ុននោះ លក់បន្តគ្នាពីមួយទៅមួយ។

ជាមួយនិងការចូលទន្ទ្រាន កាប់កាប់ដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចCHPB ដោយខុសច្បាប់ពីសំណាក់ពលរដ្ឋជាច្រើនគ្រួសារ រដ្ឋបាលខេត្តក្រចេះ ក៍បានចេញសេចក្ដីជូនដំណឹងជាបន្ទាន់មួយ ដោយចុះហត្តលេខាដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយជម្រាប់ជូនសាធារណជន មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

សេចក្ដីជូនដំណឹងរបស់សាលាខេត្តក្រចេះបានឲ្យដឹងថា កន្លងមកក្រុមការងារចម្រុះថ្នាក់ ខេត្ត ស្រុក ឃុំ រួមជាមួយក្រុមការងាររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចុះវាស់និងកាត់ចេញនូវផលប៉ះពាល់ដីស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋក្នុងទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចCHPB ក្នុងឃុំកំពងចាម ឃុំវឌ្ឍនះ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រមទាំងអនុញ្ញាត្តឲ្យក្រុមហ៊ុនកាយក្រវ៉ាតព្រំ ដែលនៅសេសសល់ដើម្បីចុះបញ្ជីជាដីឯកជនរបស់របស់។

ក៍ប៉ុន្តែនៅពេលថ្មីៗនេះមានមេខ្យល់បានចុះទៅឃោសនា គៀងគរអូសទាញប្រជាពលរដ្ឋឲ្យចូលទន្ទ្រាន់បោះបង្គោលដីរដ្ឋ នៅក្នុងក្រវ៉ាត់ដីដែលបានកាយរួចយ៉ាងអនាធិបតេយ្យ។

ជាក់ស្ដែងនៅថ្ងៃទី៥ ខែ ឧសភានេះ លោក កៅម៉ាឌីឡែនប្រធានមន្ទីរ នគរូបនីយកម្ម សំសង់ និងសុរិយោដីខេត្រក្រចេះ បានដឹកនាំក្រុមការងារចុះដល់ទីតាំងដែលកំពុងមានវិវាទ។

លោកកៅ ម៉ាឌីឡែន បានឲ្យដឹងថា ថ្មីៗនេះមេខ្យល់គៀងគរប្រជាពលរដ្ឋទៅបោះបង្គោលយកដី នៅក្នុងក្រវ៉ាតព្រំដីយ៉ាងអនាធិបតេយ្យសូមបញ្ឍប់ជាបន្ទាន់។

លោកប្រធានមន្ទីរបានលើកឡើងថាទង្វើនេះជាទង្វើខុសច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ច និងចាត់ទុកជាសកម្មភាពញួសញុងបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម។

លោក យុន គីម មេឃុំវឌ្ឍនះ បានបញ្ជាក់ថា មនុស្សដ៍សំខានក្នុងការគៀងគរប្រជាពលរដ្ឋឲ្យចូលកាន់កាប់ដីដោយខុសច្បាប់មានឈ្មោះ គែន អុល រស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោកមេឃុំបន្តទៀតថា បុគ្គលរូបនេះបានដើរវាស់ដីលក់ឲ្យប្រជាពលរដ្ឋដោយមួយក្បាលដីទំហំ៥០ម៉ែត្រក្នុងតំលៃ១លានរៀល ក្បាល១០០ម៉ែត្រ២លានរៀល ដោយដើរបង្ហាញ និងបោះបង្គោលកំណត់ចំណាំតាមម្ចាស់រៀងម្ចាស់ដីរៀងៗខ្លួន។

Filed in: រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com