ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ក្រសួងធនធានទឹក ត្រៀមទប់ស្កាត់និងបង្ការទឹកជំនន់ ឱ្យទាន់ពេលវេលា ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនដឹកនាំកម្លាំងជំនាញប្រជ្រុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី - ប្រធានកិត្តិយសសមាគមនារីខេត្តអញ្ជើញចូលរួមពិធីកាន់បណ្ឌិទីមួយនៅវត្តត្រពាំងរពៅ - ចែកបណ្ណកម្មសទ្ធដីធ្លីក្នុងខេត្តកំពតបានជាង៦០ម៉ឺនក្បាលដីស្មើនឹង៩៧ភាគរយ - នាំកូនទៅស្រែនិងឱ្យចំណីត្រីត្រូវខ្យល់បោកបក់លិចទូកបណ្តាលឱ្យស្លាប់កូនប្រុសទាំងពីនាក់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន
0

សមត្ថកិច្ចខណ្ឌសែនសុខកោរសក់អប់រំយុវជនទំនើង៦៦នាក់និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៥នាក់

សមត្ថកិច្ចខណ្ឌសែនសុខកោរសក់អប់រំយុវជនទំនើង៦៦នាក់និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៥នាក់

ភ្នំពេញ៖ យុវជនទំនើងដែលសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួននោះត្រូវបានសមត្ថកិច្ចកោរសក់និងធ្វើការអប់រំឱ្យវិលត្រឡប់ទៅផ្ទះវិញចំនួន៦៦នាក់ នៅសល់តែ៥នាក់ដែលជាអ្នកកាន់ដាវ និងកាំបិត ចម្ពាមកៅស៊ូត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ ដើម្បីចាត់ការតាមច្បាប់ពីបទ កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។

ជនសង្ស័យទាំង៥នាក់នោះត្រូវបានសមត្ថកិច្ចឱ្យដឹងថា ១-ឈ្មោះកៅ សុវណ្ណារិទ្ធ ហៅម៉ី ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល, ២-ឈ្មោះគឹម កក្កដា ភេទប្រុសអាយុ១៥ឆ្នាំ , ៣-ឈ្មោះហៀង លឹមហាក់ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះថុង សុគុណ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករ រោងចក្រ និង៥-ឈ្មោះស្រ៊ាង ភក្កីភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ ។ ជនសង្ស័យទាំង៥នាក់នេះស្ថិតក្នុង ចំណោមបក្សពួក៧១នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេប្រមូលផ្តុំគ្នាត្រៀមប្រើហិង្សាទៅលើគូបដិបក្ខ ។ ដោយឡែកក្មេងទំនើងចំនួន៦៦នាក់ទៀត ត្រូវបានសមត្ថកិច្ច កោរសក់ហើយអញ្ជើញឪពុកម្តាយ បងប្អូនឱ្យមកធានាយកទៅអប់រំជាបណ្តើរ ៗតាំងពីវេលាល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២២។

គួរបញ្ជាក់ថា យុវជនទំនើង ចំនួន៧១នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីឡូត៍មួយកន្លែង តាមផ្លូវលេខ១៩៦៦ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលពួកគេណាត់ជួបគ្នា ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ចម្ពាមកៅស៊ូ ប្រុងប្រើហិង្សាជាមួយគូទំនាស់។សមត្ថកិច្ចក៏បានដកហូតម៉ូតូចំនួន២៨គ្រឿង និងដាវ កាំបិតប៉័ងតោ និងចម្ពាមកៅស៊ូ ដែលលាក់ទុកក្នុងព្រៃផងដែរ ។

តាមនគរបាលខណ្ឌសែនសុខបានឱ្យដឹងថា នៅវេលាយប់នោះកម្លាំង សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានជិះល្បាតនៅក្នុងមូលដ្ឋានក៏បានប្រទះឃើញយុវជនស្ទាវមួយក្រុមជួប ប្រមូលផ្តុំគ្នា ហើយក៏ធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនតែម្តង ៕

ដោយ. តាំង វ៉ៃ

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com