ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាមចុះពិនិត្យសាលាមតេយ្យ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
0

បន្ទាយមានជ័យ៖ ប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖

បន្ទាយមានជ័យ៖ ប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ដើម្បីសម្រួលដល់ពេលវេលានៃការស្នើសុំធ្វើបណ្ណព្រំដែន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានចាត់បញ្ជូនមន្ត្រីអង្គភាពច្រកចេញចូលតែមួយចំនួន០៣រូបមកប្រចាំការ ដើម្បីសម្របសម្រួលបំពេញនីតិវិធីទទួលពាក្យស្នើសុំធ្វើបណ្ណព្រំដែនរបស់បងប្អូននៅការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែតស្ថិតក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិគីឡូ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បងប្អូនប្រជាពលរដ្ឋអាចមកទទួលសេវាធ្វើបណ្ណព្រំដែនជាមួយមន្ត្រីប្រចាំការរបស់អង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នេះតទៅនៅការិយាល័យច្រកចេញចូលតែមួយក្រុងរៀងរាល់ថ្ងៃធ្វើការពីថ្ងៃច័ន្ទ-សុក្រ (ពេលព្រឹកម៉ោង៧.៣០នាទី-១១.៣០នាទី)(ពេលរសៀលម៉ោង១៣.៣០នាទី-១៧.៣០នាទី) ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជា៖

+អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថតចម្លង ឬសេចក្តីចម្លងសំបុត្រកំណើត-បញ្ជាក់កំណើតចំនួន០១ច្បាប់

+សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លងចំនួន០១ច្បាប់

+រូបថតសាមីខ្លួនបច្ចុប្បន្ន4×6 ចំនួន០២សន្លឹក

+រូបថតកូន3×4 ចំនួន០២សន្លឹក(ករណីមានកូនរួមដំណើរជាមួយអាយុ១២ឆ្នាំចុះក្រោម)។

+ត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយត្រូវផ្តិតស្នាមមេដៃលើពាក្យស្នើសុំ និងបណ្ណព្រំដែន

*រយៈពេលផ្តល់សេវា(៥ថ្ងៃយ៉ាងយូរ) និងតម្លៃសេវាធ្វើបណ្ណព្រំដែន ត្រឹមតែ២០,០០០៛(ពីរម៉ឺនរៀល) ប៉ុណ្ណោះ។

*បញ្ជាក់៖ការធ្វើបណ្ណព្រំដែនមិនមានការទាមទារលើសកម្រៃសេវាដែលបានបញ្ជាក់ជូនខាងលើនោះទេ។ករណីមានការទាមទារលើសកម្រៃសេវាសូមផ្តល់ព័ត៌មានមកខ្ញុំបាទផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ 017 836 529 095 500 003 ឬ 011 306 600 ដើម្បីមានវិធានការ។

ក្រុងប៉ោយប៉ែត,ថ្ងៃអង្គារ ៣ កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

ដោយ មាស ណែត

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com