ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន
0

យុវជនម្នាក់ សង្ស័យលើកដែកអាល់ទែរហាត់ប្រាណខុសបច្ចេកទេស ទើបបណ្ដាលឱ្យដែកអាល់ទែរសង្កត់ពីលើ ស្លាប់នៅនឹងកន្លែងកើតហេតុ

យុវជនម្នាក់ សង្ស័យលើកដែកអាល់ទែរហាត់ប្រាណខុសបច្ចេកទេស ទើបបណ្ដាលឱ្យដែកអាល់ទែរសង្កត់ពីលើ ស្លាប់នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងបុរីភ្នំពេញថ្មីសែនសុខ ផ្ទះលេខ៥ ផ្លូវលេខ៤ ក្នុងក្រុម៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះផេន ចាន់នី មានអាយុ២៧ឆ្នាំ បច្ចុប្បន្នជានិស្សិតស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម។

ជនរងគ្រោះនេះ បានមកស្នាក់នៅផ្ទះកន្លែងកើតហេតុដែលម្ចាស់ផ្ទះត្រូវជាពូរបស់ខ្លួនអស់រយៈពេលជាយូរឆ្នាំមកហើយ ដោយសារម្ចាស់ផ្ទះបានទៅរស់នៅឯសហរដ្ឋអាមេរិកទើបឱ្យជនរងគ្រោះមកមើលថែផ្ទះឱ្យ។ នៅមុនពេលកើតហេតុដោយពូរបស់ជនរងគ្រោះមានការសង្ស័យ ព្រោះមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញក្មួយរបស់គាត់បានដេកលើកន្លែងហាត់ប្រាណដោយមិនមានកាយវិការអ្វីទាំងអស់នោះក៏មានការសង្ស័យ ហើយពូរបស់ជនរងគ្រោះបានទូរស័ព្ទឱ្យអ្នកដែលរស់នៅក្បែរគ្នានោះចូលមើលទើបដឹងថា ជនរងគ្រោះត្រូវបានដែកអាល់ទែរសង្កត់ពីលើបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងហាត់ប្រាណខាងមុខផ្ទះបាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកចំណុចកើតហេតុ។

សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានធ្វើការហ៊ុមព័ទ្ធនៅចំណុចទីតាំងកើតហេតុនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចក្ខុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមកធ្វើការត្រួតពិនិត្យ។ ក្រោយពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ដោយ. តាំង វ៉ៃ

Filed in: រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com