ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក សេង ទៀង និងព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដីសង់ផ្ទះឲ្យចៅស្រីតីដែលសម្តេចតេជោផ្តល់ជូន - រថយន្តមួយគ្រឿងបានក្រឡាប់បន្ទាប់ពីបុកសត្វគោដើរឆ្លងផ្លូវនៅខេត្តត្បូងឃ្មុំ - អនុវត្តន៍ដីការតុលាកា ជនសង្ស័យមិនព្រមសការបាញ់មកលើកម្លាំងអនុវត្តន៍ច្បាប់ - ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្តេចតេជោ ហើយ - ផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបានបំផ្លាញដោយសាររថយន្តធុនធំដឹកថ្មខ្សាច - ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត២០២៥ឃុំសង្កាត់ - លោកសាយ គឹមឡម អំពាវនាវពុទ្ធបរិស័ទ និងប្រជាពលរដ្ឋត្រូវបន្តវប្បធម៌សាមគ្គីចែករំលែកពុទ្ធចក្រ អាណាចក្រមានការរីកចម្រើនក្នុងពេលតែមួយ - សម្តេចបវរធិបតី ហ៊ុន ម៉ាណែត :កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក
0

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន០៤ខ្នងជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង និងសួរសុខទុក្ខដល់មណ្ឌលកុមារកំព្រា និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ក្នុងខេត្តប៉ៃលិន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន០៤ខ្នងជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង និងសួរសុខទុក្ខដល់មណ្ឌលកុមារកំព្រា និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ក្នុងខេត្តប៉ៃលិន

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០៤ខ្នង ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅក្នុងខេត្តប៉ៃលិន។ ពិធីនេះក៏មានកិត្តិយសបានការអញ្ជើញចូលរួមពីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនផងដែរ ។

-ផ្ទះទី១ គឺផ្ទះលេខ២៩១ ប្រគល់ជូនលោកយាយ ហុង ឆាម មានអាយុ៨៤ឆ្នាំ រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់លោកឧកញ៉ា ជៀម ផែន និងលោកជំទាវ ព្រមទាំងបុត្រ តាមរយៈកម្មវិធីផ្ទះទេវតា។

-ផ្ទះទី២ គឺផ្ទះលេខ២៩២ ប្រគល់ជូនលោកយាយ ហ៊ាន ណូក មានអាយុ៧៧ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងលោកជំទាវ ខាន់ ម៉ានីដា តាមរយៈកម្មវិធីផ្ទះទេវតា។

-ផ្ទះទី៣ ប្រគល់ជូនលោកយាយ ពេជ្រ សក្តិ មានអាយុ៨៨ឆ្នាំ រស់នៅភូមិព្រៃមង្គល សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រ និងចៅៗ។

-ផ្ទះទី៤ ត្រូវបានប្រគល់ជូនលោក សឿន ម៉ុន អាយុ៦១ឆ្នាំ និងប្រពន្ធឈ្មោះ ពោន ហ៊ន អាយុ៤៤ឆ្នាំ រស់នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ ។

លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារនីមួយៗ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមទៀតផងដែរ រួមមានមួយផ្ទះៗ ទទួលបានអង្ករ១០០Kg, ត្រីខចំនួន១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ចំនួន១កេស, ពួកចំនួន១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែកចំនួន១, ឆ្នាំងតូចចំនួន១, ឆ្នាំងធំចំនួន១, ខ្ទះឆាចំនួន១, វែកឆាចំនួន១, វែកបាយចំនួន១, វែកសំឡចំនួន១, ស្លាបព្រា និងសមចំនួន១ឡូ, កំសៀវចំនួន១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែចំនួន១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ចំនួន១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំ នឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកា ៥០ម៉ឺនរៀល។

នៅថ្ងៃដដែលនេះដែរ លោកជំទាវក៏បានអញ្ជើញទៅ

ប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ នៅក្នុងខេត្តប៉ៃលិននេះ ដែលពិធីត្រូវបានធ្វើរួមគ្នានៅវត្តបុព្វារាម ស្ថិតនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩នេះ ។

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖

០១-អង្ករ១តោន

០២-ត្រីខ ចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ(៣០កេសតូច)

០៤- ត្រីងៀតចំនួន ១០ គីឡូ

០៥- សាច់ក្រកចំនួន១០ គីឡូ

០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន២កេស

០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ

០៩- តែ ចំនួន ២គីឡូក្រាម

១០- ស្ករសចំនួន១បេ

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ

១៣- ទឹកត្រីចំនួន៥យួ

១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ

១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- វីតាមីនសេ ចំនួន ១០ ប្រអប់

១៨- ប្រេងកូឡា ចំនួន ៥ ដុំ

១៩- ប្រេងខ្យល់ ចំនួន៥ដុំ

២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស

២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន

២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប

២៣- ស្លាដក់ចំនួន៦២

២៤- ថវិកា ចំនួន២លានរៀល។

បន្ទាប់មកទៀត លោកជំទាវ ក៏បានសួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះ កុមារកំព្រានៅមណ្ឌលកុមារកំព្រា២មណ្ឌលនៅក្នុងខេត្តប៉ៃលិននេះ ក្នុងនោះមានមណ្ឌលកុមារកំព្រារបស់រដ្ឋ និងមណ្ឌលកុមារសង្គ្រោះជនអស់សង្ឃឹម ។ លោកជំទាវក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់កុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងបន្តការរៀនសូត្រនៅទីនេះ ។ ក្នុងនោះលោកជំទាវក៏បានផ្តល់ជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគមួយចំនួនធំដោយក្នុង១មណ្ឌលៗទទួលបានមានដូច:

១-អង្ករ ៨បេ (ស្មើ៤០០Kg

២- ត្រីខចំនួន៣០យួរ(៣០០កំប៉ុង

៣- មី ចំនួន៨កេសធំ(៤៨កេសតូច)

៤ – ទឹកដោះគោខាប់ចំនួន៣កេះ (៩៦កំប៉ុង)

៥- ត្រីងៀតចំនួន ៨Kg

៦-សាច់ក្រកចំនួន ៨Kg

៧- សាច់ជ្រូកផាត់ចំនួន៨Kg

៨- ប៊ីចេងចំនួន៥Kg

៩- ទឹកត្រី ចំនួន១០យួរ ស្មើនឹង៦០ដប

១០- ទឹកស៊ីអ៊ីវចំនួន១០យួរ (៦០ដប)

១១- ម៉ាស ចំនួន២០ប្រអប់(១០០ម៉ាស)

១២- វីតាមីនសេ ចំនួន៧២ទីប

១៣- សាប៊ូចំនួន៧២ដុំ

១៤- កន្សែងជូតខ្លួនចំនួន៦១ កន្សែង(សំរាប់ក្មេង)

១៥- ច្រាស និងថ្នាំដុសធ្មេញចំនួន ៧២ឈុត

១៦- ទឹកសុទ្ធអារុណចំនួន៥០ កេះ

១៧- កាបូបសិក្សាចំនួន៥៣ ក្របូប(ស្រី២៣នាក់)

១៨-កញ្ចប់សម្រាប់សិស្សអាយុលើស១៨ឆ្នាំចំនួន៨នាក់ (ស្រី៨នាក់)

១៩-ថវិកាក្នុងកញ្ចប់កុមារអាយុលើស១៨ឆ្នាំ ដោយក្នុងម្នាក់ៗទទួលបាន៥០ដុល្លារ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com