ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក សេង ទៀង និងព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដីសង់ផ្ទះឲ្យចៅស្រីតីដែលសម្តេចតេជោផ្តល់ជូន - រថយន្តមួយគ្រឿងបានក្រឡាប់បន្ទាប់ពីបុកសត្វគោដើរឆ្លងផ្លូវនៅខេត្តត្បូងឃ្មុំ - អនុវត្តន៍ដីការតុលាកា ជនសង្ស័យមិនព្រមសការបាញ់មកលើកម្លាំងអនុវត្តន៍ច្បាប់ - ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្តេចតេជោ ហើយ - ផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបានបំផ្លាញដោយសាររថយន្តធុនធំដឹកថ្មខ្សាច - ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត២០២៥ឃុំសង្កាត់ - លោកសាយ គឹមឡម អំពាវនាវពុទ្ធបរិស័ទ និងប្រជាពលរដ្ឋត្រូវបន្តវប្បធម៌សាមគ្គីចែករំលែកពុទ្ធចក្រ អាណាចក្រមានការរីកចម្រើនក្នុងពេលតែមួយ - សម្តេចបវរធិបតី ហ៊ុន ម៉ាណែត :កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក
0

កូនចិត្តតិរិច្ឆានញៀនថ្នាំ វាយម្តាយច្របាច់ក រហូតដល់ឈាមច្រមុះ ដោយសារតែរឿងសុំលុយមិនបាន

កូនចិត្តតិរិច្ឆានញៀនថ្នាំ វាយម្តាយច្របាច់ក រហូតដល់ឈាមច្រមុះ ដោយសារតែរឿងសុំលុយមិនបាន

ខេត្តកំពង់ស្ពឺ៖ បុរសញៀនថ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ខណៈដែលខឹងសុំលុយម្តាយចំនួន១០០០រៀលមិនបាន វាយម្តាយ ចាប់ច្របាច់ក រហូតដល់ឈាមច្រមុះ ម្តាយដាច់ចិត្តប្តឹងនគរបាលឃាត់ខ្លួនកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។

ហេតុការណ៍ឃាត់ខ្លួនបុរសជាកូនចិត្តតិរិច្ឆានប្រើហិង្សាលើម្តាយនេះ បានកាលពីវេលាម៉ោង១០និង១០នាទីព្រឹក

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលនិយាយឱ្យដឹងថាបុរសជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ អៀម សុធា ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ ដោយបានធ្វើសកម្មភាព ចាប់ច្របាច់ករ និងទះកំភ្លៀង មុខម្ដាយរបស់ខ្លួនឈ្មោះ អ៊ុន គឿន អាយុ៦៤ឆ្នាំ បណ្ដាលឱ្យឈាមច្រមុះ នៅចំណុចមុខផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ដោយសារតែបុរសជាកូនញៀនថ្នាំ ហើយសុំលុយម្តាយចំនួន១០០០រៀលមិនបាន។

នគរបាលដដែលបានបន្តទៀតថា កន្លងមកឈ្មោះ អៀម សុធា ធ្លាប់ជាប់ពន្ធនាគា០១លើក និងបានប្រើអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់។

ក្រោយឃាត់ខ្លួនបុរសជាកូនចិត្តតិរិច្ឆាន ធ្វើការសាកសួរឈ្មោះ អៀម សុធា បានឆ្លើយសារភាពថាខ្លួនពិតជាបានទះ និងច្របាច់ករម្ដាយរបស់ខ្កួនពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕ដោយ៖ APN.NEWS

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com