ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីធ្វើបច្ចុប្បន្នភាពសមាជិកដល់មូលដ្ឋានផ្ទាល់និងមានភាពសុក្រិត - ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា:ក្រសួងចំនួន៤០បានទទួលជនពិការ - អ្នកស្លាប់កើនដល់ ៤៤២នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីខណ:ដែរ៤០២នាក់កំពុងបាត់ខ្លួន - អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍ - ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយសម្តេចបវរធិបតីជូនដល់គ្រួសារសពវិរ:យុទ្ធជន - គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សជិត៥០នាក់និងអ្នករងរបួសធ្ងន់ស្រាលជាង១០០នាក់ក្នុងរយ:ពេល៧ថ្ងៃ - ឆ្មក់បង្ក្រាបជនជាតិវៀតណាម៣០នាក់ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់
0

សមត្ថកិច្ចឃាត់ខ្លួនម្តាយចិត្តអប្រិយនាំកូនស្រីយកឱ្យមនុស្សប្រុសរំលោភបានសម្រេច

សមត្ថកិច្ចឃាត់ខ្លួនម្តាយចិត្តអប្រិយនាំកូនស្រីយកឱ្យមនុស្សប្រុសរំលោភបានសម្រេច

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលស្រុកឧដុង្គធ្វើការឃាត់ខ្លួន ម្តាយចិត្តអប្រិយ និងមនុស្សប្រុសម្នាក់ទៀតភ្លាមៗ ខណៈដែលម្តាយចិត្តតិរិច្ឆានរូបនេះ បាននាំកូនស្រីរបស់ខ្លួនអាយុទើបតែ១៣ឆ្នាំ ឱ្យមនុស្សម្នាក់រំលោភរហូតបានសម្រេច ហើយកូនស្រីរត់ទៅប្តឹងសមត្ថកិច្ច។

ហេតុការឃាត់ខ្លួនម្តាយចិត្តតិរិច្ឆាន និងជនល្មោភកាមខាងលើនេះបានកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅក្នុងភូមិចិនដាំម្លូរ ឃុំវាំចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួន ទី០១.មានឈ្មោះ ពេជ្រ ស្រីអ៊ី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ(ជាម្តាយ និងជា អ្នកផ្តល់ទីតាំងរំលោភសេពសន្ថវៈកូនខ្លួន) និងទី០២.មានឈ្មោះ សេក ណារិន ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាជនល្មោភកាម ពាក់ព័ន្ធករណី​រំលោភ)។

នគរបាលស្រុកថាបានជាសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីពីរនាក់ពាក់ព័ន្ឋករណីរំលោភសេពសន្ថវះក្មេងស្រីម្នាក់ទើបតែមានអាយុ១៣ឆ្នាំ មានឈ្មោះ ម.ស.ន ។

នគរបាលស្រុកបានបន្តទៀតថា នៅមុនពេលកើតហេតុ ស្រ្តីជាម្តាយនិងបុរសឈ្មោះ សេក ណារិន អាយុ៣៧ឆ្នាំ នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្គាល់គ្នា។ ស្រាប់តែម្តាយចិត្តតិរិច្ឆាន បែរជារៀបចំ និងផ្តល់ទីតាំង ឱ្យបុរសខាងលើ រំលោភសេពសន្ថវៈ លើឈ្មោះ ម​.ស.ន ភេទស្រីអាយុ១៣ឆ្នាំត្រូវជាកូនស្រីបង្កើតរបស់ស្រីសង្ស័យឈ្មោះពេជ្រ ស្រីអ៉ី រស់នៅក្នុងភូមិឃុំកើតហេតុខាងលើទៅវិញ។ ក្រោយពីធ្វើសកម្មភាពរួច ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌។

ប្រភពពីនគរបាលបានបន្តទៀតថាក្រោយពីរសាកសួរជនសង្ស័យទាំងពីររួចរាល់ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកសាងសំណុំ​រឿរឿងអនុវត្តន៍តាមនីតិវិធ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com