ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធមហាកុដិរួមនិងសមិទ្ធផលនានានៅវត្តល្វា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធមហាកុដិរួមនិងសមិទ្ធផលនានានៅវត្តល្វា

 

ខេត្តត្បូងឃ្មុំ: ដោយសារកម្លាំងមហាសាមគ្គីពីពុទ្ធបរិស័ទជិតឆ្ងាយបានធ្វើឱ្យសមិទ្ធផលនានាស្ថាបនារួចរាល់ជាស្ថាពរហើយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាកុដិនៅទីអារាមវត្តឧទុម្ពរ ហៅវត្តល្វា ក្នុងឃុំល្ងៀង ស្រុកត្បូងឃ្មុំ។ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិករដ្ឋសភា ព្រឹទ្ធសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ព្រមទាំងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សិស្សានុសិស្សប្រជាពលរដ្ឋចូលរួមច្រើនកោះករ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានលើកឡើងថា:ភូមិសាស្ត្រ ការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ពិសេសវិស័យពុទ្ធចក្រក្នុងខេត្តត្បូងឃ្មុំ ដោយឡែកក្នុងស្រុកត្បូងឃ្មុំ ក៏ដូចជាប្រវត្តិនៃការផ្តួចផ្តើមរៀបចំកសាងសមិទ្ធិផលនានា ដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះ ដោយមានការចូលរួមប្រគេនទាំងថវិកា និងសម្ភារៈ ពីសំណាក់ថ្នាក់ដឹកនាំ និងសប្បុរសជនជិតឆ្ងាយធ្វើអោយសមិទ្ធិផលទាំងនេះលេចរូបរាងឡើង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើការចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការសម្ពោធឆ្លងសមិទ្ធផលថ្មី ក្នុងទីរាមដ៏ចំណាស់ជាង១០០ ឆ្នាំមួយនេះ ហើយក៏ជាស្រុកភូមិដែល សម្តេចទាំងពីរ មានប្រវត្តិតស៊ូលំបាកជូរចត់ជាច្រើនក្នុងដំណាក់កាលដែលប្រទេសជាតិ ស្ថិតក្នុងវិបត្តិសង្គ្រាម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ពិតណាស់ ឱកាសនៃពិធីនាពេលនេះ គឺជាភ័ព្វសំណាងមួយខុសពីសម័យកាលសង្គ្រាម ដោយប្រជាពលរដ្ឋចាស់ក្មេង ទាំងអ្នកជំនាន់មុន និងជំនាន់ក្រោយ បានជួបជុំគ្នានៅទីកន្លែងតែមួយក្នុងជំនាន់សុខសន្តិភាពដូចពេលនេះ ជាមួយនឹងបរិយាកាសស្និទ្ធស្នាលសប្បាយរីករាយអបអរសាទរ ចំពោះការទទួលបានសមិទ្ធផលថ្មីៗផ្នែកសាសនា ក៏ដូចជាការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ស្រុកត្បូងឃ្មុំ ជាពិសេសដំណើរការកសាងផ្លូវជាតិលេខ៧១C ឆ្លងកាត់បណ្តាឃុំ ហើយដែលនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដោយនឹងនាំមកនូវសក្តានុពលថ្មីៗ សម្រាប់មូលដ្ឋាននេះ ដូចអ្វីដែលសម្តេចតេជោ បានប្តេជ្ញាចិត្តតាំងពីឆ្នាំ១៩៧៩មក គឺធ្វើយ៉ាងណាកសាងប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង។ឯកឧត្តមបណ្ឌិតបន្ដថា រហូតមកដល់ដំណាក់កាលអភិវឌ្ឍដូចបច្ចុប្បន្ននេះរួចហើយ គឺគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏នៅបន្តផ្តោតលើការជំរុញនាវាកម្ពុជាឲ្យធ្វើដំណើរទៅមុខ ហើយបើទោះជាជួបបញ្ហាប្រឈមច្រើនដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង០២ឆ្នាំកន្លងមកនេះ ក៏រាជរដ្ឋាភិបាលបានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះ រហូតជោគជ័យគួរជាទីមោទនៈ ជាពិសេសអាទិភាពសំខាន់ចាំបាច់បំផុត គឺការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការស្រោចស្រពវ៉ាក់សាំង។ ព្រមជាមួយនឹងការរៀបចំទីតាំងព្យាបាលរបស់រដ្ឋនៅទូទាំងប្រទេស ដោយមានការទំនុកបម្រុងថ្នាំសង្កូវ និងអាហារហូបចុកបរិបូរគ្រប់គ្រាន់ ហើយនៅក្នុងដំណាក់កាល នៃការងើបឡើងវិញក្រោយវិបត្តិនេះ រាជរដ្ឋាភិបាល ក៏មានយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការស្តារឡើងវិញ នូវផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញឲ្យមានកំណើនជាថ្មីបម្រើឲ្យការធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះវិធានការជាច្រើនត្រូវបាន និងកំពុងបន្តអនុវត្តសម្រាប់ពេលចំពោះមុខ និងរយៈពេលមធ្យមទៅមុខ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់អ្នកត្បូងឃ្មុំ ដែលជានិច្ចជាកាលតែងបានគាំទ្រ សម្តេចតេជោ គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជាច្រើនអាណត្តិកន្លងមក។ នៅក្នុងជីវភាពរស់នៅ យើងតែងបានខិតខំបំពេញបុណ្យកុសល និងជួយគ្នាទៅវិញទៅមក ដោយធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ តាមអំពើបាបបុណ្យដែលបានសាង។ នៅការដឹកនាំប្រទេស ការធ្វើអំពើល្អ ការដឹកនាំល្អ ការកសាងស្នាដៃ និងសមិទ្ធផលជាក់ស្តែងជាមួយប្រជាពលរដ្ឋ ក៏រមែងបាននាំមកវិញនូវផលបុណ្យនៃការទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋផងដែរ គឺដូចអ្វីដែលសម្តេចតេជោ បានខិតខំបម្រើ ការពារ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋរហូតមកក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com