ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បនល្បែងស៊ីសងមួយកន្លែងក្នុងខេត្តគ្មានអ្នកនាហ៊ានបង្ក្រាប - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺប្រារព្ធខួបលើកទី១៦២ទិវាពិភពលោក អឌ្ឍចន្ទ ៨ ឧសភា - សម្តេចបវរធិបតី ហ៊ុនម៉ាណែត ប្រាប់មិត្តជប៉ុន ថា កុំភ័យ កម្ពុជា បន្តធ្វើការងារជាមួយជប៉ុន ដើម្បី អភិវឌ្ឍ - លោក សេង ទៀង និងព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដីសង់ផ្ទះឲ្យចៅស្រីតីដែលសម្តេចតេជោផ្តល់ជូន - រថយន្តមួយគ្រឿងបានក្រឡាប់បន្ទាប់ពីបុកសត្វគោដើរឆ្លងផ្លូវនៅខេត្តត្បូងឃ្មុំ - អនុវត្តន៍ដីការតុលាកា ជនសង្ស័យមិនព្រមសការបាញ់មកលើកម្លាំងអនុវត្តន៍ច្បាប់ - ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្តេចតេជោ ហើយ - ផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបានបំផ្លាញដោយសាររថយន្តធុនធំដឹកថ្មខ្សាច - ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត២០២៥ឃុំសង្កាត់ - លោកសាយ គឹមឡម អំពាវនាវពុទ្ធបរិស័ទ និងប្រជាពលរដ្ឋត្រូវបន្តវប្បធម៌សាមគ្គីចែករំលែកពុទ្ធចក្រ អាណាចក្រមានការរីកចម្រើនក្នុងពេលតែមួយ
0

រថយន្ត​ហ្វ​រិន​ន័រ បុក​គោយន្ត​កន្ត្រៃ​ដឹក​ថ្ម របួសធ្ងន់​ម្នាក់ អ្នកបើក​រថយន្ត​រត់​គេចខ្លួន​

រថយន្ត​ហ្វ​រិន​ន័រ បុក​គោយន្ត​កន្ត្រៃ​ដឹក​ថ្ម របួសធ្ងន់​ម្នាក់ អ្នកបើក​រថយន្ត​រត់​គេចខ្លួន​

ខេត្ត​បន្ទាយមានជ័យ ៖ អ្នកបើក​គោយន្ត​កន្ត្រៃ​រងរបួស​ធ្ងន់ ចំណែក​អ្នកបើក​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវកែង​ខាង​ជើងស្រុក​ថ្មពួក ប្រហែល​៨០០​ម៉ែត្រ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ស្ថិតក្នុង​ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការនគរបាល​ស្រុក​ថ្មពួក បានឲ្យដឹងថា ៖ ជនរងគ្រោះ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ ឈ្មោះ ណើ​ង លី​ប៉ាវ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​ចំណែក​អ្នកបើករថយន្ត​ម៉ាក​ហ្វ​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2F 5212 អ្នកបើកបរ​រថយន្ត​គេចខ្លួនបាត់ ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ ។​

​លោក​អធិការ​បាន​បញ្ជាក់ថា ៖ មុនពេល​កើតហេតុ​គោយន្ត​កន្ត្រៃ​បើក​ពី​ជើង​ទៅ​ត្បូង ពេល​ដល់​ចំណុច​កើតហេតុ​រថយន្តហ្វត​បើកបរ​ពី​ត្បូង​មកជើង បាន​បុក​ចំ​ពីមុខ​បណ្តាល​ឲ្យ​អ្នកបើកគោយន្ត​រងរ​បួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ គោយន្ត​ខូចខាត​ទាំងស្រុង និង​រថយន្ត​ខូចខាត​ធ្ងន់​ផ្នែក​ខាងមុខ បច្ចុប្បន្ន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​រងចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។​

​ចំពោះ​មូលហេតុ​បណ្តាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ពី​អ្នក​រថយន្ត​មិន​ប្រកាន់​ស្តាំ ៕
​ដោយ​÷​មាស ណែ​ត​

 

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com