ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

សមត្ថកិច្ចបំបែកសំណុំរឿងឃាត កម្មសម្លាប់ប្រធានក្រុមតន្ត្រីសម័យ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់

សមត្ថកិច្ចបំបែកសំណុំរឿងឃាត កម្មសម្លាប់ប្រធានក្រុមតន្ត្រីសម័យ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់
  • សមត្ថកិច្ចបំបែកសំណុំរឿងឃាត កម្មសម្លាប់ប្រធានក្រុមតន្ត្រីសម័យ
    ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់

កំពង់ឆ្នាំង សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបំបែកសំណុំរឿង ឃាតកម្មសម្លាប់ប្រធានក្រុមតន្ត្រីសម័យបានហើយបន្ទាប់ពីបាត់ ខ្លួន១២ថ្ងៃមុន ។ ក្នុងករណីនេះសមត្ថកិច្ចនគរបាលខេត្តដែលសុំមិនឲ្យបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ជនសង្ស័យចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួនទាក់ទងនិងឃាត កម្មខាងលើនេះ ។

ជនរងគ្រោះមាន ឈ្មោះ ចាន់ គៀន អាយុ ជាង៥០ ឆ្នាំ មានទីលំនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានបាត់ខ្លួនកាលពីយប់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ ខណៈដែល រូបគាត់ជិះរថយន្តផ្ទាល់ខ្លួនម៉ាកតាកូម៉ា ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ ឆ្នាំង 2A. 2626 មកកាន់ខេត្តកំ ពង់ឆ្នាំង រួចក៏បាត់ខ្លួនរហូតមក ។

ដោយឡែកកន្លងមកបុរសរងគ្រោះបានមានសម្ព័ន្ធស្នេហាជាមួយបុរសភេទទីបីម្នាក់ដែលធ្វើការនៅក្នុងហាងការាអូខេមួយនៅក្នុងក្រុងកំពង់ឆ្នាំង ។ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងរបស់កូនជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្រោយមកក៏បានរកឃើញរថយន្តជនរងគ្រោះនៅក្នុងទីក្រុងភ្នំពេញនឹងក៏បានឃាត់ខ្លួនបុរសពីរនាក់ដែលជាអ្នកទិញរថយន្តជនរងគ្រោះនោះផងដែរ។
តាមចម្លើយសារភាពរបស់បុរសជាអ្នកទិញរថយន្តខាងលើនេះនិយាយថាគេបានទិញពីបុរសម្នាក់ទៀតជាភាគទី ៣ម្នាក់ ដែលបាននិយាយថារថយន្តនេះគ្មានពន្ធនោះទេ។
តាមការផ្ដល់ព័ត៌មានពីអ្នកទិញរថយន្តខាងលើនេះសមត្ថកិច្ចក៏បន្តការស៊ើបអង្កេត ទើបឈានទៅដល់ការចាប់ខ្លួនជនដៃដល់ម្នាក់ (តាមលេខទូរស័ព្ទ តែសមត្ថកិច្ចមិនទាន់ប្រាប់ឈ្មោះទេ) នៅថ្ងៃទី ៨ ខែកក្ក ដា នៅទីក្រុងភ្នំពេញ ។

ក្រោយពីការសួរចម្លើយជនដៃដល់នោះទើបដឹងថា កន្លែងដែលជនដៃដល់សម្លាប់ជនរងគ្រោះគឺនៅក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងកំពង់ឆ្នាំង ដែលនៅពីមុចបន្ទប់ជួលនោះមានបាំងវាំងននបិទរថយន្តជិតដែលចតនៅពីមុខបន្ទប់ជាហេតុងាយស្រួល គឺនៅពេលគេធ្វើសក ម្មភាពសម្លាប់ជនរងគ្រោះក្នុងបន្ទប់ហើយលើកសពជនរងគ្រោះដាក់ លើរថយន្តវិញ គ្មានអ្នកណាឃើញឡើយ។

ក្រោយពីបានសម្លាប់ជនរងគ្រោះរួចមកទើបគេយកសពជនរងគ្រោះដឹកតាមរថយន្តយកទៅបោះចោលនៅព្រែកសំរោង ក្នុងក្រុងតាខ្មៅខេត្តកណ្ដាល ។ តាមការសន្និដ្ឋានសពបុរសរងគ្រោះដែលជនដៃដល់បោះ ចោលក្នុងព្រែកយូរថ្ងៃបែបនេះប្រហែលជាត្រូវលិចទៅបាតព្រែកហើយប្រហែលជាមិនអាចរកឃើញនោះទេ ។
(បញ្ជាក់ព័ត៌មាននេះគឺទទួលបានពីសមត្ថកិច្ចជាមិត្តភ័ក្រ្ត តែគេមិនឲ្យបញ្ចេញឈ្មោះ ព្រោះនៅបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្ធទៀតនៅឡើយ)

កំពង់ឆ្នាំងថ្ងៃទី០៩ ០៧ ២០២១

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com