
កំពង់ស្ពឺ:លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងថា ក្នុងព្រឹត្តិការកំពង់ស្ពឺសង្ក្រាន្ត មានភ្ញៀវទេសចរណ៍មកដើរលេងរំហែកម្សាន្តរយះពេលបីថ្ងៃចាប់ពីថ្ងៃទី១៤.១៥.១៦.ខែមេសាឆ្នាំ២០២៦នេះទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិប្រមាណ១,៧១២,០០០នាក់។
លោក ក. ភ្ញៀវទេសចរជាតិសរុប ១,៧០៩,០៧០នាក់ ស្នាក់នៅ ៥,៩៦០នាក់
ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ១,៧០៣,១១០នាក់
ខ. ភ្ញៀវទេសចរបរទេស ២,៩៣០នាក់ ។
ក្នុងនោះផងដែរភ្ញៀវទេសចរផ្ទៃក្នុងដែលមកលេងកម្សាន្ត
ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៦ ចំនួន៣ថ្ងៃមានចំនួនសរុបប្រមាណ ១,៦៤០,០០០នាក់ ក្នុងនោះរួមមាន៖
ក. ប្រជាពលរដ្ឋដើរលេងកម្សាន្ត ១,៦៣៧,៧១០នាក់
ខ. ភ្ញៀវទេសចរបរទេស ២,២៩០នាក់
រម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ចំនួន៣ថ្ងៃមានចំនួនសរុបប្រមាណ ៧២,០០០នាក់ ក្នុងនោះរួមមាន៖ ក. ភ្ញៀវទេសចរជាតិសរុប ៧១,៣៦០ នាក់
– ស្នាក់នៅ ៥,៩៦០នាក់
– ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ៦៥,៤០០នាក់
ខ. ភ្ញៀវទេសចរបរទេស ៦៤០ នាក់ ។
លោកបានបន្ថែមទៀតថា កំពង់ស្ពឺសង្ក្រាន្តរយះពេលបីថ្ងៃនេះ ផងដែកងកម្លាំងទាំងបីបានថែរក្សាសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានល្អប្រសើរផងដែរ៕
ដោយ:SPH.KH.APN
0
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់
Filed in: ព័ត៌មានជាតិ
