
ព្រះវិហារ:រឿងរ៉ាវដែលគួរឲ្យហួសចិត្តនិងភ្ញាក់ផ្អើលមួយបានកើតមានឡើងកាលពីវេលាម៉ោង ៧និង ៤៥ នាទី នៅយប់ថ្ងៃទី ១៣ខែមីនា ឆ្នាំ ២០២៦ កន្លងទៅនេះ ក្នុងភូមិត្រពាំងធំ ឃុំជាំក្សាន្ត.ស្រុកជាំក្សាន្ត.ខេត្តព្រះវិហារ ដែលបង្កើតឡើងដោយលោក ចិន ខន្តីអភិបាលស្រុកជាំក្សាន្តគឺបានចាប់ឃាត់រថយន្តពីរគ្រឿងដែលមាន.ម៉ាកគាមួយគ្រឿងនិងហ៊ីយ៉ាន់ មួយគ្រឿងដោយបានចោទប្រកាន់ថាជារថយន្តរកស៊ីបទល្មើសព្រៃឈើ។
យោងតាមការរៀបរាប់ពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកដែលរកឈើក្រាក់ដែលសេសសល់ពីភ្លើងព្រៃឆេះយកមកលក់ដើម្បីដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃនោះ បានបញ្ជាក់ឲ្យអ្នកយកព័ត៌មានយើងដឹងថា នៅយប់ថ្ងៃកើតហេតុ វេលាម៉ោង ៧និង៤៥នាទីនៅយប់ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២៦ កន្លងមកនោះ ពួកគាត់បានឃើញកម្លាំងគណៈបញ្ជាការឯកភាពស្រុកជាំក្សាន្តដែលដឹកនាំដោយលោក ចិន.ខន្តីអភិបាលស្រុកជាំក្សាន្ត បានទៅចាប់ឃាត់រថយន្តចំនួន ២គ្រឿង ក្នុងភូមិរបស់ពួកគាត់ដោយបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចម្រុះយាមរថយន្តនោះដោយមិនឲ្យធ្វើចរាចរណ៍ទៅមក លុះរហូតដល់ព្រឹកថ្ងៃទី ១៤ ខែ ឆ្នាំ ដដែលទើបគេឃើញមានកម្លាំងកម្មករមកលើកឈើបង្គោលក្រាក់ដាក់លើរថយន្តនោះចំនួន១៥០ដើម ហើយក៏នាំយកទៅរក្សាទុកឯសង្កាត់រដ្ឋបាលព្រៃឈើព្រមទាំងបានបង្កើតជាសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារតែម្ដងទៅ។
ពលរដ្ឋដែលជាអ្នកដើររកឈើក្រាក់ដែលសល់ពីភ្លើងព្រៃឆេះដើម្បីយកមកលក់សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃនោះបានបន្តឲ្យដឹងទៀតថា តំបន់ដែលពួកគាត់រស់នៅនោះគឺជាតំបន់វាយប្រយុទ្ធគ្នារវាងកងកម្លាំងកម្ពុជា.សៀម ដែលទើបតែផ្អាកក្រោយមានបទឈប់បាញ់ ដូច្នេះពួកគាត់ពុំអាចធ្វើស្រែចំការឬប្រកបមុខរបររកស៊ីអ្វីបាននោះទេ គឺមានតែដែលរកឈើក្រាក់យកមកលក់ដើម្បីដោះស្រាយជីវភាពតែបែរជាអាជ្ញាធរស្រុកជាំក្សាន្តមកលើកយកបង្គោលក្រាក់របស់ពួកគាត់យកទៅរក្សាទុកទៅវិញដែលធ្វើឲ្យពួកគាត់មានបន្ទុកកាន់តែធ្ងន់ទៅៗដោយសារតែជីវភាពរស់នៅប្រចាំថ្ងៃជួបការលំបាក។
ពលរដ្ឋដែលជាអ្នករកក្រាក់លក់នោះកំពុងតែមានចម្ងល់ថា ចុះតើហេតុអ្វីបានជាអាជ្ញាធរស្រុកជាំក្សាន្តបញ្ជាឲ្យគេលើកបង្គោលក្រាក់ដាក់លើឡានទទេរបស់គេរួចហើយ ហើយចោទថាជារថយន្តដឹកបទល្មើសទៅវិញ។(តើទង្វើបែបនេះត្រូវឬខុសក្នុងនាមជាអាជ្ញាធរស្រុកដែលជាឪពុកម្ដាយរបស់ពលរដ្ឋ)?តើទង្វើបែបនេះឬដែលគេហៅថាមន្ត្រីបម្រើរាស្រ្តនោះ?គឺមិនមែនបម្រើរាស្រ្តទេគឺសម្លាប់រាស្ត្រទៅវិញនោះទេ។
ពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងធំឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារសុំសំណូមពរជាចុងក្រោយ ដល់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយរកភាពត្រឹមត្រូវដល់ពួកគាត់ជាពលរដ្ឋ និងម្ចាស់រថយន្តដែលគ្មានទោសកំហុសនោះផង៕ដោយ:APN.KH.SPH
