មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរាបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦
កំពង់ស្ពឺ: លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ស្ពឺថា:ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្ត ស្តីពី ការប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មន្ទីរវប្បធម៌ បានសហការជាមួយរដ្ឋបាលខេត្ត និងសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ។
លោកបានបន្តទៀតថាកម្មវិធីប្រណាំងរទេះសាឡីគោលឿន និងធ្វើឡើងនៅចំណុចដីវាលមួយកន្លែងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះបង្គលគីឡូម៉ែត្រលេខ៤៤-៤៥ស្ថិតក្នុងភូមិស្នោទី១សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺនិងធ្វើឡើងនៅថ្ងៃទី៥ខែមេសាឆ្នាំ២០២៦នេះ ៕
ដោយ:APN.KH.SPH

0
មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦
Filed in: ព័ត៌មានជាតិ
