ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់

កំពង់ស្ពឺ: សមត្ថកិច្ចខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារជនបរទេសម្នាក់ដែលបានស្លាប់មិនស្គាល់អត្តសញ្ញាណនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី សម ស័ក្ក ស្នងការងទទួលផែនព្រហ្មទណ្ឌបានឲ្យក្រុមអ្នកយកព័ត៌មានកាពីព្រឹកថ្ងៃទី១៧ខែកម្ភ:ឆ្នាំ២០២៦នេះថាជនបរទេសម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមិនមានអ្នកស្គាល់អត្តសញ្ញាណជនរងគ្រោះ ទើបក្នុងនាមលោកជាសមត្ថកិច្ច សម្រេចប្រកាស់រកក្រុមគ្រួសារ។
លោកបានបន្តថាសពជនរងគ្រោះ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ថ្ងៃខែឆ្នាំកំណើត លិខិតឆ្លងដែនគ្មាន ទីលំនៅបច្ចុប្បន្នមិនស្គាល់។
ហើយសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានទៅពិនិត្យសាកសាពជនរងគ្រោះមាន ស្លាកស្នាមវត្ថុតាងប្រមូលចាប់យក ផ្តិតយកក្រយៅដៃម្រាមទាំង១០
ក្រោយពីការទទួលពត័មាននៅវេលាម៉ោង៦និង០០នាទីថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ឡុង ពិសិដ្ឋ ប្រធានមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺបានរាយការណ៍មកការិយាល័យថាមានជនបរទេសស្លាប់ក្នុងមន្ទីពេទ្យ នឹងមានការសម្របសម្រួលពីលោក ចក សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូង ការិយាល័យបានចុះទៅដល់កន្លែងកើតហេតុផ្ទាល់ក្នុងមន្ទីពេទ្យបង្អែកខេត្ត
រឿងហេតុ
យោងតាមការបំភ្លឺរបស់ឈ្មោះ ផល សំរេច ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមន្រ្ដីកិច្ចសន្យាមន្ទីសាធារណការខេត្តកំពង់ស្ពឺបានអោយដឹងថាកាលទី១១ខែកុម្ភះឆ្នាំ២០២៦វេលាម៉ោងប្រហែលម៉ោង១រសៀលរូបខ្ញុំកំពុងបំពេញការងារនៅផ្នែកទទួលពត៍មានឆៀកនឹងត្រួតពិនិត្យយានយន្ដ ក្នុងមន្ទីសាធារការខេត្តកំពង់ស្ពឺក្រោយមកក៏មានជនបរទេសមិនស្គាល់អត្តសញ្ញាណម្នាក់ភេទប្រុសមានភិនភាគរាងស្គមក្បាលទំពេកពុកមាត់ស្រម៉ូមពាក់អាវយឺតដៃខ្លីពណ៍សស្លៀកខោជើងវែងសាច់ក្រណាត់ពណ៍ខ្មៅបានសួរខ្ញុំជាភាសាខ្មែរថាបន្ទប់ទឹកនៅឯណាខ្ញុំក៏ចង្អុលប្រាប់ថានៅទិសខាងកើតនៃអគារឆៀកក្រោយមកជនបរទេសនោះដើរចូលមកតាមអគារឆៀកទិសខាងកើតចំនែករូបខ្ញុំក៏នៅបំពេញការងារធម្មតាពុំបានឃើញសកម្មភាពរបស់ជនបរទេសនោះបន្តទៀតទេលុះមកដល់ម៉ោង១៥:០០នាទីខ្ញុំបាទបានទទួលពត៍មានបុគ្គលិកដែលធ្វើការជាមួយគ្នានិយាយថាឃើញជនបរទេសនោះដេកស្ដូកស្ដឹងក្នុងបន្ទប់ទឹកក្រោយមកខាងមន្ទីសារធារណការបានរាយការណ៍ជូនសមត្តកិច្ចពេលសមត្ថកិច្ចមកដល់ក៏បានហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺដឹកយកទៅមន្ទីពេទ្យ។
តាមការពិនិត្យសាកសពសពតម្កល់នៅក្នុងសាលរក្សាសពរបស់មន្ទីពេទ្យ
សពជាមនុស្សប្រុសពាក់អាវយឺតពណ៍ស ស្លៀកខោទឹកនោម កម្ពស់១.៧៥
សពមានសភាពរឹង មានក្លិនស្អុយតិចៗ
ស្លាកស្នាមផ្នែកក្បាលមានស្នាមជាំលលាដក្បាលផ្នែកខាងក្រោយទំហំ១១cmx៦cm ដងខ្លួននិង អវយវៈពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់
ការសន្និដ្ឋាន
យោងតាមលិខិតមរណភាពរបស់មន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺចុះថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២៦បានសន្និដ្ឋានថាសពស្លាប់ដោយប៉ះទង្គិចក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរសពក្រោយពិនិត្យចប់ត្រូវបានរក្សាទុកសាលរក្សាសពក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕
ដោយ:KH SP |កំពង់ស្ពឺ|អំណាចព័ត៌មាន|រូបថតសមត្ថកិច្ច

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com