ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

មេអាវុធហត្ថខេត្តកំពង់ស្ពឺ ជម្រុញឱ្យមន្ត្រីជំនាញបង្កើនការចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀននិងក្មេងទំនើងនៅតាមសាលារៀន ជាជាងការបង្ក្រាប

 

កំពង់ស្ពឺ: លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការណែនាំទៅដល់កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសឱ្យបង្កើនការចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងនៅតាមសាលារៀន ប្រសើរជាងការបង្ក្រាប ដែលផ្តល់ផលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារ។
នេះបើយោងតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក្នុងឱកាសចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ស្ថិតក្នុងស្រុកភ្នំស្រួច  ខេត្តកំពង់ស្ពឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលការចូលរួមពីសិស្សានុសិស្ស ចំនួន២៧០៧នាក់  លោកគ្រូ អ្នកគ្រូ១០៣នាក់ ក្រោយការសម្របសម្រួលពីក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោ ណុល ដារ៉ា បានលើកឡើងថា លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតកូនក្មួយដោយមិនចង់ធ្វើការបង្ក្រាបនិងចាប់ខ្លួនយកមកអនុវត្តទោស ដែលនាំឱ្យខូចអនាគតនិងប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃក្រុមគ្រួសារនោះទេ។ដោយការគិតគូនេះលោកឧត្តមសេនីយ៍បានផ្ញើសារអប់រំមកថា(ដើម្បីអនាគតរបស់ក្មួយៗ សូមគេចឱ្យឆ្ងាយពីគ្រឿងញៀន និងដកខ្លួនចេញពីក្រុមបងតូច បងធំជាបន្ទាន់)ព្រោះច្បាប់មិនដែលលើកលែងឱ្យក្មួយៗដែលពាក់ព័ន្ធនិងអំពើល្មើសឡើយ។
បន្ថែមពីនេះ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺលោក ណុល ដារ៉ា បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយជាប្រចាំនៅគ្រប់វិទ្យាល័យនិងគ្រប់សាលា គឺដើម្បីជាសារក្រើនរំឭក ដាស់តឿនទៅដល់កូនក្មួយជាសិស្សានុសិស្សបានយល់ដឹងពីផលប៉ះពាល់នៃការសេពនិងប្រើប្រាស់គ្រឿងញៀន ពិសេសគឺសកម្មភាពក្មេងទំនើងដែលបង្កអសន្តិសុខក្នុងសង្គម។ហើយសារនេះក៏ជាប្រយោជន៍អាចជួយឱ្យយុវជនយើងយល់ដឹង និងជៀសវាងការប្រើប្រាស់នូវសារធាតុញៀននេះនិងអាចកាត់បន្ថយអំពើឧក្រិដ្ឋ ដូចជាលួចឆក់ ប្លន់ ឬហិង្សាក្នុងគ្រួសារ និងប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទៀតផង។ទន្ទឹមនេះយើងជាសមត្ថកិច្ចបានរំពឹងថាការអប់រំ ផ្សព្វផ្សាយនិងជួយកាត់បន្ថយបញ្ហា ពង្រឹងសុខភាពផ្លូវចិត្ត និងរាងកាយយុវជនដែលមិនប្រើគ្រឿងញៀនមានសុខភាពល្អ មានសមត្ថភាពរៀនសូត្រ និងធ្វើការបានល្អ ដែលជាការការពារដ៏ប្រសើរ ។
ជាមួយនោះដែរលោកវរសេនីយ៍ទោ ណុល ដារ៉ា ក៏បានលើកឡើង
ដោយបង្ហាញពីឱកាសនិងអនាគតយុវជនដែលមិនជាប់គ្រឿងញៀនថា យុវជនជាសសរទ្រូងនៃសង្គមជាតិ សង្គមជាតិមានភាពរឹងមាំគឺដោយសារតែធនធានមនុស្ស ពិសេសគឺយុវជនគ្រប់ជំនាន់នេះហើយ។ ដូច្នេះសូមយុវជនទាំងអស់ត្រូវដកខ្លួន ជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាក ចង់ដឹងឬភ្លក្សគ្រឿងញៀនឱ្យសោះ ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន មួយវិញទៀតត្រូវបញ្ឈប់រាល់សកម្មភាពនានានៃការប្រមូលផ្តុំបង្កើតជាក្រុមក្មេងទំនើងដែលរាជរដ្ឋាភិបាលបាននិងកំពុងលុបបំបាត់៕
ដោយ:APN|កំពង់ស្ពឺ|អំណាចព័ត៌មានរូបថតអាវុធហត្ថ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com