ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមណែនាំបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រោះទឹកជំនន់

 


តាកែវ៖
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានណែនាំដោយទទូចដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាយថាហេតុចំពោះគ្រោះមហន្តរាយដែលបង្កឡើងដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ ជាពិសេសនៅតំបន់ងាយរងគ្រោះកាលពីព្រឹកថ្ងៃទី៧ខែតុលាឆ្នាំ២០២៥។

ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ១០០គ្រួសារ ដែលជួបបញ្ហាទឹកជំនន់ នៅឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ

ឯកឧត្តម វ៉ី សំណាង បានលើកឡើងពីការកើនឡើងនូវកម្រិតទឹកភ្លៀង និងគ្រោះធម្មជាតិនៅតាមបណ្ដាប្រទេសជិតខាង ដែលអាចមានផលប៉ះពាល់មកដល់ខេត្តតាកែវផងដែរ។ ដូច្នេះហើយ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការ សម្ភារ និងមធ្យោបាយ សម្រាប់អន្តរាគមន៍ទាន់ពេលវេលា ត្រៀមរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យ សម្រាប់ជម្លៀសប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ៣ដប, ទឹកស៊ីអ៊ីវ ៣ដប, កន្ទេល ១, មុង ១, ភួយ ១, និងថវិកា ២ម៉ឺនរៀល។

បន្ទាប់ពីបញ្ចប់កម្មវិធីនៅស្រុកគិរីវង់ ឯកឧត្តម វ៉ី សំណាង ក៏បានបន្តដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង ទៅប្រគល់ជូនគ្រួសារវីរៈកងទ័ពមួយគ្រួសារដែលរស់នៅភូមិក្រាំងឈើនៀង ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវផងដែរ។

ដោយអំណោយសម្រាប់គ្រួសារវីរៈកងទ័ពនេះរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ៣កេស, ត្រីខ ១យួរ, ទឹកត្រី ៩ដប, ទឹកស៊ីអ៊ីវ ១៥ដប, ប្រេងឆា ១លីត្រ, ទឹកសុទ្ធដបធំ ១កេស, នំ ១ប្រអប់, កន្ទេល ១, មុង ១, ភួយ ១, សារុង ១, ក្រមា ១, ព្រមទាំងថវិកាសរុប ៣៥ម៉ឺនរៀល (ថវិកាសាខា ៥ម៉ឺនរៀល, អនុសាខា ២០ម៉ឺនរៀល, និងថវិកាលោក លីវ សំណាង សមាជិកគណៈកម្មាធិការសាខា ១០ម៉ឺនរៀល) ៕
ដោយ:សុខ សុភ័ណ្ឌ |តាកែវ|អំណាចព័ត៌មានរូបថតរដ្ឋបាល|

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com