ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់

 

 

កណ្ដាល៖ បុរសជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន បន្ទាប់ពីយកដំបងដែកវាយទៅលើប្រពន្ធ ដោយភ្លើងប្រច័ណ្ឌលាយឡំនិងស្រវឹងស្រា រហូតដល់ស្លាប់ ហើយបានសម្រេចចិត្តចូល ខ្លួនទៅសារភាពនៅចំពោះ មុខសមត្ថកិច្ច។ ហេតុការណ៍ដ៏សាហាវនេះបានកើត ឡើងនៅថ្ងៃទី៣១ ខែសីហា ២០២៥ វេលាម៉ោង ២១ និង៣០ នាទីយប់ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភិន រ៉ា ភេទប្រុស អាយុ៤១ឆ្នាំមុខរបរកម្មកររោងចក្រ ត្រូវជាប្ដីរបស់ជនរងគ្រោះឈ្មោះ ហៀង យ៉ាត ភេទស្រីអាយុ ៣៧ឆ្នាំ។ ជនសង្ស័យគ្មានសារធាតុញៀនក្នុងខ្លួនទេ។ វត្ថុតាងដែលប្រើសម្រាប់ធ្វើសកម្មភាពគឺដំបងដែកទីបមួយកំណាត់ ដែលជនសង្ស័យបានបោះចោលក្នុងព្រៃក្បែរភូមិ។

លោកអធិការបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានចេញទៅផឹកស្រាជាមួយបងប្អូន។ លុះដល់ម៉ោង ៦:០០នាទីល្ងាច ជនសង្ស័យបានត្រឡប់មកដល់ផ្ទះ តែមិនឃើញប្រពន្ធ។ គាត់ក៏បានដើររក ហើយឃើញប្រពន្ធកំពុងផឹកស្រានៅផ្ទះមិត្តភក្ដិ។ ពេលនោះ ជនសង្ស័យក៏បានឈ្លោះប្រកែកជាមួយប្រពន្ធ និងវាយនាងបន្តិច បន្តួចហើយជនរងគ្រោះបានរត់មកផ្ទះ ដោយលាក់ខ្លួននៅក្នុងបន្ទប់។ នៅពេលជនសង្ស័យមកដល់ផ្ទះវិញ គាត់បានសួរកូន ប៉ុន្តែកូនបានឆ្លើយថា មិនឃើញម្ដាយ ហើយដើរចេញបាត់ទៅ។

រហូតដល់ម៉ោងកើតហេតុ ជនសង្ស័យរកប្រពន្ធឃើញ ហើយក៏យកដំបងដែកទីបវាយទៅលើប្រពន្ធជា ច្រើនដំបង បណ្ដាលឲ្យនាងស្លាប់ភ្លាមៗនៅក្រោមសំយាបផ្ទះបាយ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានគេច ខ្លួនមួយសន្ទុះ ដោយយកដំបងទីបទៅបោះចោលក្នុងព្រៃ រួចក៏បានដើរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។

តាមការពិនិត្យសាកសពដោយកម្លាំងជំនាញកោសល្យវិច័យ និងក្រុមគ្រូពេទ្យ សពមានស្នាមបែកនៅក្បាលចំនួន ៣កន្លែង និងស្នាមជាំនៅក កែងស្មា និងកែងដៃ។ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតទេ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយប្រពន្ធរហូតដល់ស្លាប់ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

ដោយ:APN

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com