ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ

​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក​ជំទាវ​​​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព បេសក​ជន​​ពិ​សេស​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ​ឧកញ៉ា គៀន ស្រីនា បានឧបត្ថម្ភម៉ូតូចំនួន ១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ ក៏ដូច​ជាអង្គ​ភាព​ទ័ពប្រើប្រាស់តាមតម្រូវការចាំបាច់លើកិច្ចការពារជាតិ។

ការលំបាករបស់កងទ័ពនៅជួរមុខមិនរំលងពីកែវភ្នែក និងការគិតគូររបស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជានោះឡើយ ជាពិសេសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​​បណ្ឌិត​។ កំលុងពេលសង្គ្រាមឈ្លានដោយកងទ័ពថៃ បានធ្វើឱ្យកងទ័ពជួរមុខ​របស់​កម្ពុជាមួយចំនួន រងការខូចខាតម៉ូតូ ហើយកងទ័ពខ្លះ ព្រមទាំងនៅតាមអង្គភាព​ទ័ពមួយចំនួនមានតម្រូវការម៉ូតូសម្រាប់ធ្វើជាមធ្យោបាយផងដែរ។

ដោយមើលឃើញពីតម្រូវការទាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវ​បណ្ឌិត តាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង បាន​រៀបចំទិញម៉ូតូហុងដាវ៉េវ ដោយមានការបង់ពន្ធត្រឹមត្រូវ​ចំនួន​១ពាន់គ្រឿង សម្រាប់ចែក​ជូនដល់កងទ័ព និងអង្គភាពទ័ព​។

ជំហានដំបូងនេះ ម៉ូតូចំនួន៥០០គ្រឿង ត្រូវបានរៀបចំរួចរាល់ ហើយត្រូវ​បានលោក​អ្នក​ឧកញ៉ា ទ្រី ភាព អញ្ជើញប្រគល់​ជូនតំណាងកងទ័ពនាព្រឹកថ្ងៃសុក្រ ទី២៩ ខែ​សីហា ឆ្នាំ​២០២៥នេះ។ បន្ទាប់ពីបានប្រគល់រួចហើយនោះ ម៉ូតូក៏ត្រូវបានដឹកចេញ​ពីឃ្លាំង​ភ្លាមៗ​ផង​ដែរ យកទៅកាន់គោលដៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរ​មាន​ជ័យ។ ដោយឡែកម៉ូតូចំនួន៥០០គ្រឿងផ្សេងទៀត នឹងរៀបចំចាត់ចែងក្នុងពេល​ឆាប់ៗ​ខាងមុខនេះ។

លោកអ្នកឧកញ៉ា ទ្រី ភាព បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត មានការគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ពនៅសមរភូមិមុខ ជាពិសេស​ការ​​ខូចខាតម៉ូតូកំលុងពេលសង្គ្រាមនៃការឈ្លានពានរបស់កងទ័ពថៃ ក៏ដូចជាកង​ទ័ព​ខ្វះ​ខាតម៉ូតូសម្រាប់ធ្វើមធ្យោបាយ។ ឈរលើស្មារតីនៃការគិតគូរនេះ ទើបសម្តេច និង​លោក​ជំទាវបណ្ឌិត ចាត់ចែងរៀបចំម៉ូតូចំនួន១ពាន់គ្រឿងជូនដល់​ពួក​គាត់។

លោកអ្នកឧកញ៉ា ទ្រី ភាព ជាសប្បុរសជនដែលតែងចូលរួមយ៉ាងសកម្មជាមួយ​រាជ​រដ្ឋា​ភិបាលរាល់​ពេលជួបការលំបាកនានា ដោយគ្មានការអល់អែកនោះឡើយ។ លោកអ្នក​ឧកញ៉ា បានបង្ហាញក្តីសប្បាយរីករាយយ៉ាងក្រៃលែង បានចូលរួមជាមួយរាជរដ្ឋា​ភិ​បាល​ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការរៀបចំអំណោយ​ជាម៉ូតូ​ជូន​ដល់កងទ័ពជួរមុខនាពេលនេះ។ សម្រាប់លោកអ្នកឧកញ៉ា ការជួយដល់កងទ័ព​នាពេលនេះ គឺជាចូលរួមស្រាក់ដៃជាមួយរាជរដ្ឋាភិបាល ជាមួយកងទ័ព ដើម្បីជា​ប្រយោជន៍ក្នុងកិច្ចការពារជាតិ។

លោកអ្នកឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់ថា ទាំងអតីតកាល បច្ចុប្បន្នកាល និង​ទៅ​ថ្ងៃមុខ រូបលោកត្រៀមខ្លួនជានិច្ចក្នុងការចូល​រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ និងជម្នះការលំបាកទាំងឡាយ៕ដោយAPN

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com