ឈាមស្រែកស្បែកហៅ ជនជាតិចិនដឹកសាកសពបម្រុងទៅទម្លាក់ចោល ចៃដន្យឡាជាប់ផុងប្រជាពលរដ្ឋមកជួយរុញប្រទះឃើញសាកសពនៅក្នុងឡាន!
ឧត្ដរមានជ័យ:ព័ត៌មានបឋម.
ពលរដ្ឋបានចាប់ជនជាតិចិនម្នាក់ ប្រគល់ជូនសមត្ថកិច្ច ខេត្តឧត្តរមានជ័យ គណៈឃើញរថយន្ដជាប់ផុង ទៅជួយរុញ ប្រទះឃើញសាកសពនៅក្នុងរថយន្ដ។
ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៤\៣០នាទីល្ងាច ថ្ងៃទី១១\៨\២០២៥ នៅចំណុចភូមិ អូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
យោងតាមការរៀបរាប់ពីកម្លាំងពលរដ្ឋនិងសមត្ថកិច្ចទាក់ទងទៅនឹងហេតុការណ៍នេះគឺទំនងជាករណីឃាតកម្ម សម្លាប់រួចដឹកយកទៅបោះចោលកន្លែងស្ងាត់ ដើម្បីបំបាត់ភស្តុតាង តែអកុសល្យ រថយន្តជាប់ផុង ទៅមុខមិនរួច ហៅប្រជាជនឱ្យមកជួយរុញ ក៏ស្រាប់តែប្រទះឃើញមានសាកសពនៅក្នុងឡានបន្ទាប់មកពួកគាត់ក៏បានខលហៅសមត្តកិច្ចមកចាប់វាយខ្នោះជនជាតិចិននោះភ្លាមៗតែម្ដង។
ករណីនេះជនជាតិចិនដែលបានសម្លាប់មនុស្ស មានគ្នាចំនួន៦នាក់និង រយន្តធ្វើកម្មភាពចំនូនពីគ្រឿង ។
ក្រោយពីបែកការ រថយន្តមួយគ្រឿងមានគ្នា៥នាក់ បានបើករត់កិចខ្លួនបាត់ស្រម៉ោល៕ដោយ:សួន ពិសិត