នគរបាលបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់ដុសស្លែ ក្នុងចំការស្វាយ ឃាត់ខ្លួនក្រុមញៀនល្បែង១០នាក់
ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន១០នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ខណៈដែលប្រទេសជាតិមានការឈ្លានពានពីប្រទេសសៀម ហើយប្រមូលម្តុំគ្នាលេងល្បែងស៊ីសងបញ្ជល់មាន់ ក្នុងចំការស្វាយមួយកន្លែងដែលបើកសង្វៀនជាយូរខែ ឆ្នាំមកហើយនោះបាន១០នាក់ ច្រើននាក់ផ្សេងទៀតបានរត់បាតជើងសព្រាត ។
ការបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់ និងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានធ្វើឡើងកាលពី វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចចំការស្វាយមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ក្រុមអ្នកញៀនល្បែងខុសច្បាប់(មាន់ជល់) ឃាត់ខ្លួនចំនួន១០នាក់នោះ៖
ទី១-ឈ្មោះគុយ ប្រុសបុត្រ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូ ស្រុកភ្នំស្រួច
ទី២-ឈ្មោះរឿន ភារះ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
ទី៣-ឈ្មោះមួង សុខលីន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិដីឡ ឃុំធម្មតាអរ ស្រុកសំរោងទង
ទី៤-ឈ្មោះបាំង នី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច
ទី៥-ឈ្មោះ ឡៃ ប្រុស ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងស្ដុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច
ទី៦-ឈ្មោះយូ សារិន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច
ទី៧-ឈ្មោះជួយ រតនា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច
ទី៨-ឈ្មោះមាស ជួន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច
ទី៩-ឈ្មោះឈួន មុំ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច
និងទី១០-ឈ្មោះទូច ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទីផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តថា នៅមុនពេលឈានទៅដល់ធ្វើការបង្ក្រាបសង្វៀនខាងលើនេះ បន្ទាប់ពីមានបទបញ្ជារបស់ថ្នាក់ដឹកនាំកំពូល ហើយកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ ទើបឈានទៅបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើ និងឃាត់អ្នកញៀនល្បែងចំនួន១០នាក់ ច្រើននាក់ផ្សេងទៀតបានរត់បាតជើងសព្រាត។ ក្រោយឃាត់ក្រុមអ្នកញៀនល្បែងខាងលើ ដកហូតវត្ថុតាង
-មាន់ជល់ចំនួន០៣ក្បាល(ងាប់០១ក្បាល)
-ម៉ូតួចំនួន០៦គ្រឿង (ម៉ាកស្កុបពី ពណ៍ខ្មៅ ស៊េរី២០២៣ ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ០១គ្រឿង សេ១២៥ ស៊េរី២០២១ ០១គ្រឿង ម៉ាកវីវា ពណ៌ខ្មៅ ស៊េរី២០០២ ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៤ ០១គ្រឿង)។
-ទូរសព្ទ័ដៃចំនួន៨គ្រឿង (ម៉ាក infinix ០១គ្រឿង ម៉ាកអាយហ្វូនអិច ០១គ្រឿង ម៉ាកអាយហ្វូន១១ ០១គ្រឿង ម៉ាកអូប៉ូ ០៤គ្រឿង ម៉ាកហូវៃ ០១គ្រឿង)
-លុយខ្មែរចំនួន ១លានរៀល
-ស្គុតសំរាប់រុំខ្នាយមាន់ មួយចំនួនផងដែរ។
ប្រជាពលរដ្ឋរស់នៅម្តុំកន្លែងសង្វៀនបញ្ជល់មាន់ខាងលើ ខ្សឹបប្រាប់ថា ទីតាំងសង្វៀនបញ្ជល់មាន់នេះ បើកលេងរាប់ខែ រាប់ឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណា ហ៊ានបង្ក្រាបឡើយ គេមិនដឹងថាម្ចាស់សង្វៀនមានខ្នងបង្អែកធំប៉ុណ្ណានៅពីក្រោយខ្នងនោះទេ។ ហើយទីតាំងលេងបើក ចល័តរហូតមានមិនក្រោម០៣~០៤ កន្លែងនោះទេ នៅក្នុងឃុំយាយម៉ៅពេជ្រនិល ឃុំត្រែងត្រយឹង នៃស្រុកភ្នំស្រួចនេះ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង១០នាក់ រួមជាមួយវត្ថុតាងខាងលើសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕apn