ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

លោក អ៊ូ ម្យិញ ស្វេ ជាប្រធានាធិបតីមានតែឈ្មោះក្នុងរបបសឹកមីយ៉ាន់ម៉ាទទួលមរណភាពក្នុងជន្មាយុ៧៤ឆ្នាំដោយរោគាពាធ

មីយ៉ាន់ម៉ា:ដោយយោងតាមសេចក្តីថ្លែងការណ៍របស់របបសឹកមីយ៉ាន់ម៉ាបានចេញផ្សាយឱ្យដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា លោក អ៊ូ ម្យិញ ស្វេ (U Myint Swe) ដែលបានក្លាយជាប្រធានាធិបតីអំឡុងឆ្នំា២០២១ ដោយសារតែការធ្វើរដ្ឋប្រហារប្រឆំាងនឹងរដ្ឋាភិបាលស៊ីវិល ហើយក្រោយមកមិនដល់មួយចំអិនកំពឹសផង អំណាចរបស់គាត់ត្រូវប្រគល់ឱ្យយោធាត្រួតត្រាវិញរហូតដល់បច្ចុប្បន្ន។
តាមសេចក្តីប្រកាសរបស់រដ្ឋបាលសឹកមីយ៉ាន់ម៉ាដដែលបានលើកឡើងថា លោក អ៊ូ ម្យិញ ស្វេ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៧៤ឆ្នំា ដោយរោគាពាធ បន្ទាប់ពីរូបលោកបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្នុងរដ្ឋធានីណៃពិដរ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមីយ៉ាន់ម៉ា បានលើកឡើងនៅព្រឹកថ្ងៃសុក្រនេះដែរថា លោក អ៊ូ ម្យិញ ស្វេ មានជំងឺច្រើនមុខ ដូចជាស្រកគីឡូ បាត់បង់ចំណង់ហូបអាហារ និងថយចុះមុខងារខួរក្បាល ដែលតម្រូវឱ្យមានការសង្គ្រោះបន្ទាន់ នៅមុនពេលរូបលោកទទួលមរណភាព។
គួររំលឹកដែរថា លោក អ៊ូ ម្យិញ ស្វេ បានក្លាយទៅជាប្រធានាធិបតីមានតែឈ្មោះ បន្ទាប់ពីធ្វើរដ្ឋប្រហារបណ្តេញលោក វីន ម្យិញ និងធ្វើការឃាត់ខ្លួនកាលពីឆ្នំា២០២១នោះដែរ លុះក្រោយបន្តិចក៏ឃាត់ខ្លួនលោកស្រីអ៊ុងសានស៊ូជី រហូតមក។
ប្រទេសមីយ៉ាន់ម៉ា ប្រឈមមុខទៅនឹងភាពចលាចលសង្គម ចាប់តំាងពីមានអំពើរដ្ឋប្រហារមួយ ដែលបានអូសយកប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលស្ថិតនៅក្នុងតំបន់ប្រជាជាតិអាស៊ីភូមិភាគអាគ្នេយ៍ ខណៈដែលរបបសឹកបន្តប្រយុទ្ធជាមួយនឹងក្រុមកងសេរីកា ក្នុងការដណ្តើមគ្នាត្រួតត្រាលើដែនដី និងបានចោទប្រកាន់គ្នាទៅវិញទៅមក រហូតឈានដល់មានការបន្សល់ទុកនូវភាពសោកសៅយ៉ាងច្រើនដល់ពលរដ្ឋស៊ីវិល តាមរយៈការនិរាសព្រាត់ប្រាស់រកទីបំផុតគ្មាន។
គេនៅចងចំាបានថា កាលពីឆ្នំា២០២១ ដដែលនោះ លោក ម្យិញ ស្វេ បានដើរតួជាអនុប្រធានាធិបតី ស្ថិតនៅក្រោមប្រព័ន្ធបែបស៊ីវិល នៅមុនពេលដែលក្លាយខ្លួនទៅជាប្រធានាធិបតីឆ្អិនឆ្អៅដណ្តើមអំណាចពីរដ្ឋបាលស៊ីវិលងាកទៅរកក្រុមយោធាវិញ។
ចំពោះស្ថានការណ៍ថ្មីៗឯណេះវិញម្តងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវក្រុមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ដែរថា ក្រុមគណបក្សប្រឆំាងបានសន្យាថា ខ្លួននឹងមិនចូលរួមក្នុងដំណើរការបោះឆ្នោតឡើយ ខណៈដែលក្រុមអ្នកជំនាញការសហប្រជាជាតិកាលពីខែមិថុនា ធ្លាប់បានលើកឡើងថា ការពន្យាពេលម្តងហើយ ម្តងទៀត គឺជាលេសរបស់របបសឹកដើម្បីពន្យាពេលបន្តអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។
ទោះបីជាបែបណាក៏ដោយចុះ ពុំទាន់ឃើញមានការកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយដើម្បីកំណត់ពេលធ្វើការបោះឆ្នោតជាតិនៅឡើយទេ រហូតមកទល់នឹងថ្ងៃនេះ៕
ប្រែសម្រួលតាមអេប:សុខ សុភ័ណ្ឌ

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com