ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ប្តីនិងកូនប្រុសពីនាក់ទៀតជាប់ចោទពីបទលួចដំឡូងគេប្រពន្ធនិងម្តាយសំណូមពរឱ្យតុលាការដោះលែងបើឃុំខ្លួនមែននោះដូចសម្លាប់ពួកគាត់មួយគ្រួសារអីចឹង

 

កំពង់ស្ពឺ: ដោយសារតែអាហារបីពេល ធ្វើឱ្យបុរស០៣នាក់ឪពុកនិងកូនៗ ទទួលរងការចោទប្រកាន់ថាបានទៅលួចដកដំឡូងគេគ្រាន់បានលុយទិញអង្ករហូបបានចិញ្ចឹមជីវិតប្រចាំថ្ងៃរស់ និងបានលុយកាក់តិចតួចទិញទឹកដោះគោឱ្យកូនតូចៗបានបៅគ្រាន់រស់ឃើញពន្លឺព្រះអាទិត្យនិងគេដែរ។ ប៉ុន្តែត្រូវបានម្ចាស់ចំការប្តឹងចោទបុរសទាំង០៣នាក់ឪពុកនិងកូនប្រុស០២នាក់ទៀត ឱ្យកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនថាលួចដំឡូង ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត និង បញ្ជូនដាក់ពន្ធនាគារឃុំខ្លួន ទាំងដែលបន្សល់ទុកប្រពន្ធទីទ័លក្រ កូនតូចៗរស់គ្មានទីពឹង សុំផ្ទះគេស្នាក់នៅ។ ស្ត្រីជាប្រពន្ធនិងជាម្តាយ និយាយថាបើសិនជាប្តីនិងកូនប្រុសរបស់គាត់ត្រូវបានលោកតុលាការ ឃុំខ្លួនដាក់ពន្ធនាគារមែននោះ ហាក់បីដូចជាសម្លាប់ពួកគាត់អស់មួយគ្រួសារអញ្ចឹង ដោយសារតែអស់ពីប្តីនិងកូនប្រុសដែលជាមេគ្រួសារដើរស៊ីឈ្នួលគេគ្រាន់បានលុយបន្តិច បន្តួចទិញអង្ករដាំបាយហូប និងទិញទឹកដោះគោសម្រាប់ផ្គត់ផ្គង់ចៅដែលនៅតូចៗ ។

ជួបជាមួយអ្នកយកព័ត៌មានស្ត្រីឈ្មោះ ម៉ា គិត អាយុ៦០ឆ្នាំ មុខរបរដើរស៊ីឈ្នួលដកដំឡូង ដកស្ទូង រើសអេតចាយ សុំផ្ទះគេស្នាក់នៅក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបរាប់ទាំងទឹកភ្នែកថា÷ ប្តីរបស់គាត់មានឈ្មោះ ស៊ុន មុត អាយុ៥២ឆ្នាំ មុខរបរដើរស៊ីឈ្នួលគេ រើសអេតចាយ រស់នៅជាមួយគ្នា មានកូនប្រុសចំនួន០២។ កូនទី១ឈ្មោះ មី ផល្លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរស៊ីឈ្នួលគេ រើសអេតចាយ រៀបការរួចមានកូនក្នុងចំនួន០២នាក់។ ចំណែកកូនទី២ មានឈ្មោះ មី ផល្លាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដើរស៊ីឈ្នួលគេ រៀបការរួច មានកូនចំនួន០២នាក់ សុំផ្ទះគេស្នាក់នៅជុំគ្នានៅក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ស្ត្រីជាប្រពន្ធនិងម្តាយទីទ័លក្រ រៀបរាប់ទាំងទឹកភ្នែកបន្តថា ប្តីនិងកូនៗរបស់គាត់តែងតែចេញទៅស៊ីឈ្នួលគេ ដូចជាដកដំឡូង ដកស្ទូង ការងារអ្វីផ្សេងៗនិង រើសអេតចាយក៏ធ្វើដែលឱ្យតែបានលុយយកមកចិញ្ចឹមកូននិងចៅតូចៗបានរស់រានមានជីវិតនឹងគេ។ ហើយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥កន្លែងទៅប្តីនិងកូនៗរបស់គាត់បានជិះគោយន្តចាស់មួយគ្រឿងចេញទៅរកស៊ីឈ្នួលគេ និងរើសអេតចាយ រហូតដល់ល្ងាចបាត់មិនឃើញប្តីនិងកូនៗត្រឡប់មកផ្ទះវិញ រូបគាត់មានការបារម្ភ និងមានការភិតភ័យខ្លាំងណាស់ ហើយគិតថា ប្តីនិងកូនប្រហែលជាមានបញ្ហាឈឺ ឬខ្យល់ចាប់អីហើយចាំមើលផ្លូវ រហូតដល់យប់ ទើបមានអ្នកភូមិរស់នៅក្បែរប្រាប់ថា ប្តីនិងកូនៗរបស់គាត់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយនិងគោយន្តចាស់នោះនាំយកទៅបាត់ហើយ ដោយសមត្ថកិច្ចថាប្តីនិងកូនៗរបស់គាត់លួចដំឡូងរបស់គេ ហើយថៅកែដំឡូងជាអ្នកដាក់ពាក្យបណ្តឹង។

ស្ត្រីឈ្មោះ ម៉ា គិត បានរៀបរាប់បន្តទៀតថា ពេលទទួលបានដំណឹងភ្លាមៗយប់បាត់ទៅហើយ ណាមួយក្រុមគ្រួសាររបស់គាត់ទីទ័លក្រគ្មានសម្ភារៈប្រើប្រាស់ គ្មានមធ្យោបាយធ្វើដំណើរ ដូចជាកង់ ម៉ូតូអីក៏គ្មានដែរ ហើយលុយនៅក្នុងខ្លួនក៏គ្មានទៀត ក្រុមគ្រួសាររបស់គាត់រកបានមួយថ្ងៃរស់មួយថ្ងៃ មិនខុសពីពាក្យដែលគេពោលឡើងថា《រកព្រឹកខ្វះល្ងាចនោះ》។ លុះព្រឹកឡើងគាត់ក៏ដាច់ចិត្តសុំខ្ចីម៉ូតូរបស់អ្នកភូមិដែលមានលំនៅឋានក្បែរនោះ ដោយដឹងថាក្រុមគ្រួសាររបស់គាត់ជាមនុស្សស្លូតត្រង់ ឧស្សាហ៍ព្យាយាម ក្រីក្រ ទីទ័លក្រពិតមែនមិនដែលលួច ឆក់ ប្លន់គេនោះទេ ខិតខំប្រឹងប្រែងតស៊ូ ដើរស៊ីឈ្នួលគេ រើសអេតចាយ ដើម្បីបានលុយតិចតួចចិញ្ចឹមជីវិតបានរស់នឹងគេ ដោយឃើញក្រុមគ្រួសាររបស់គាត់ទីទ័លក្រ ម្ចាស់ម៉ូតូបានឱ្យខ្ចីថែមទាំងចាក់សាំងពេញដើម្បីមកមើលប្តីនិងកូនៗ មកដល់មុខសាលាដំបូងខេត្តកំពង់ស្ពឺ ទាំងដែលក្នុងខ្លួនមិនមានលុយទិញបាយហូប សុខចិត្តអត់បាយ ដើម្បីបានជួបបានឃើញមុខប្តីនិងកូនៗ។ អ្វីដែលស្ត្រីកំសត់ទីទ័លក្រលើកឡើងទាំងទឹកភ្នែកបន្ថែមទៀតនោះ គាត់ដឹងច្បាស់ណាស់ថា ប្តីនិងកូនៗរបស់គាត់មិនបានលួចដំឡូងរបស់គេនោះទេ ដោយសារតែតាំងពីពួកគាត់រៀបមង្គលការ ចាប់ដៃគ្នាជាប្តីជាប្រពន្ធ រហូតបានជាកូន ពូនជាចៅ ប្តីរបស់គាត់មិនដែលធ្វើឱ្យគាត់ពិបាកចិត្ត ឈ្លោះប្រែកគ្នានោះទេ បើទោះបីជាពួកគាត់មានជីវភាពទីទ័លក្រក៏ដោយ គិតតែពី ខិតខំធ្វើការរកលុយមកចិញ្ចឹមកូន និងចៅៗ ក្នុងមួយថ្ងៃរកបានចំណូល៥០០០រៀល ទៅ១០០០០រៀល ក៏ក្រុមគ្រួសារគាត់មានសុភមង្គលដែរ។ ថ្ងៃដែលប្តីនិងកូនប្រុសៗរបស់គាត់កើតមានរឿងនោះ លឺសូរដំណឹងថា នៅចំការដំឡូងនោះ គេប្រញាប់យកដីទៅដាំអំពៅវិញ ទើបប្តីរបស់គាត់នឹងកូនៗជិះគោយន្តចាស់របស់គាត់ទៅរើស ដើម្បីយកដំឡូងទៅលក់ ក្រែងបានលុយចិញ្ចឹមជីវិត និងទិញទឹកដោះគោឱ្យចៅៗដែលនៅតូចៗបៅ។ ដឹងអីស្រាប់តែប្តីនិងកូនៗរបស់ពួកគាត់ត្រូវបានគេចោទថាលួចដំឡូងគេជាង១០០០គីឡូក្រាម យកទៅលក់បានក្នុង១គីឡូក្រាមបានតម្លៃ១៧០រៀល ហើយក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនទាំង០៣នាក់ឪពុកនិងកូនៗតែម្តង កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបញ្ជូនទៅដាក់ក្នុងពន្ធនាគារ(គុក)កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះហើយ។

ព័ត៌មានតរនៅលេខក្រោយ

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com