ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ស្ត្រីមេម៉ាយម្នាក់ចំណាយលុយជិត១ម៉ឺនដុល្លា សង់ផ្ទះថ្មីឱ្យម្តាយចាស់ ត្រូវបានចាញ់បោកអ្នកម៉ៅការ

 

កំពង់ឆ្នាំង:ស្ត្រីម្នាក់ជាកម្មារិនីរោងចក្រ ស្នាក់នៅផ្ទះជួល នៅរាជធានីភ្នំពេញ បានសម្រេចចិត្ត ចំណាយថវិកាប្រមាណ ជិត១ម៉ឺនដុល្លា ដើម្បីសាងសង់ផ្ទះសមរម្យថ្មីជូនម្តាយដែលមានវ័យចាស់ជរា បានរស់នៅដូចគេ។

ប៉ុន្តែបែរជាចាញ់បោក អ្នកម៉ៅការដែលមកធ្វើផ្ទះនោះយកលេស មិនធ្វើការសាងសង់ដូចក្នុងកិច្ចសន្យាឡើយ ស្ត្រីកំសត់ខាងលើ លើកម្រាមដៃ១០ ស្នើដល់អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធជួយអន្តរាគមន៍ រកយុត្តិធម៌ដល់រូបនាងផង។

ជួបជាមួយអ្នកយកព័ត៌មាន ស្ត្រីមេម៉ាយកំសត់មានឈ្មោះ ប៊ុន គន្ធា អាយុ៣០ឆ្នាំ មុខរបរកម្មារិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងរាជធានីភ្នំពេញ មានស្រុកកំណើតនៅក្នុងភូមិជន្លាវ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ដោយមានក្តីអាណិតអ្នកមានគុណ ខិតខំប្រមូលលុយដែលខំសន្សំទុក និង ខ្ចីបុលលុយគេផងនោះ ដើម្បីសាងសង់ផ្ទះថ្មតូចមួយគ្រាន់បាន ម្តាយរស់នៅឱ្យបានសមរម្យដូចគេដែរ។

ប៉ុន្តែគាត់មិននឹកស្មានថា ក្រុមអ្នកម៉ៅការដែលមានឈ្មោះ យូ វិស័យ បានទទួលយកលុយរបស់គាត់អស់ជាង80%(៨០ភាគរយ)ទៅហើយ ចំណែកផ្ទះដែលកំពុងធ្វើការសាងសង់វិញ ក្រុម ជាងទើបតែធ្វើការសាងសង់បានត្រឹមតែ20%(២០ភាគរយ)តែប៉ុណ្ណោះ។

ស្ត្រីមេម៉ាយកំសត់ ឈ្មោះ ប៊ុន គន្ធា បានបន្តថា មួយវិញទៀតក្រុមជាងបានផ្អាកធ្វើការសាងសងផ្ទះគាត់ទៀត ក៏ព្រោះតែអ្នកម៉ៅការឈ្មោះ យូ វិស័យនោះ បានទទួលយកលុយរបស់គាត់ហើយមិនទិញសម្ភារ: របស់របរ ទៅឱ្យក្រុមជាងនោះទេ ទើបផ្ទះសម្បែងរបស់គាត់ នៅមិនទាន់សង់រួចរហូតដល់សព្វថ្ងៃនេះ!។

ស្រ្តីជាម្ចាស់ផ្ទះមានឈ្មោះ ប៊ុន គន្ធា  បាននិយាយថា អ្វីដែលធ្វើឱ្យរូបគាត់ធ្វើការសាងសង់ផ្ទះ ទាំងត្រដាបត្រដួស ជូនអ្នកម្តាយនេះ។

ដោយគាត់បានយល់ឃើញថា ម្តាយមានសភាពជរាណាស់ទៅហើយណាមួយផ្ទះដែលរស់នៅសព្វថ្ងៃមិនសូវសមរម្យផង ទើបគាត់សម្រេចចិត្តហៅអ្នកម៉ៅការដែលមានឈ្មោះយូ វិស័យ ភេទប្រុសអាយុ៣៩ឆ្នាំមានមុខរបបដើរម៉ៅការធ្វើផ្ទះដែលមានទីលំនៅសព្វថ្ងៃភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីមេម៉ាយកំសត់ខាងលើបានបញ្ជាក់ថា លោក យូ វិស័យ រូបនោះបានទទួលធ្វើផ្ទះឱ្យគាត់ និងបានធ្វើកិច្ចសន្យា ផ្តិតមេដៃថែមទៀតផង ផ្ទះមាន
ទំហំ ៤.៥ម៉ែត្រគុណ១០ម៉ែត្រ ធ្វើពីដែក ហើយព្រមព្រាងគ្នាក្នុងតម្លៃយ១០០០០ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

សព្វថ្ងៃនេះផ្ទះរបស់គាត់ត្រូវបានជាងទុកចោលដោយសារមិនមានសម្ភារសម្រាប់ឱ្យជាងធ្វើ ដោយសារតែឈ្មោះ យូ វិស័យ អ្នកម៉ៅការមិនព្រមទិញសម្ភារៈឱ្យជាង ទើបជាងទុកផ្ទះគាត់ចោលទាំងគ្រោងនៅកណ្តាលថ្ងៃកណ្តាលភ្លៀង សឹងនិងពុកដែកវិញទៅហើយនោះ មើលទៅសង្វេគ ខ្លាំងណាស់ បើទោះបីជាគាត់ទូរស័ព្ទទៅ លោក យូ វិស័យ ក៏មិនមានដំណោះស្រាយអ្វីដែរ។

ជាចុងក្រោយគាត់សំណូមពរទៅអាជ្ញាធរមូលដ្ឋាន ជាពិសេសឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង សូមជួយអន្តរាគមន៍ទៅក្រុមអ្នកម៉ៅការខាងលើបានធ្វើខុសពីកិច្ចសន្យា មួយទៀតគាត់អ្នកម៉ៅការរូបនោះបានយកលុយពីគាត់ជាង៨០ភាគរយទៅហើយ។

ពាក់ព័ន្ធរឿងសាងសង់ផ្ទះខាងលើ ជាង ឈ្មោះ ធីម បានឱ្យដឹងថាផ្ទះមួយខ្នងដែលមានម្ចាស់ឈ្មោះប៊ុន គន្ធា ហើយគាត់ទទួលយកកមធ្វើពីឈ្មោះ យូ វិស័យ ក្នុងតម្លៃយពលកម្មចំនួន៣៥០០ដុល្លាសហរដ្ឋអាមេរិក ។ ក្រោយពីទទួលបានការងារសង់ផ្ទះនេះហើយនិងព្រមព្រាងគ្នាតាមតម្លៃយខាងពួកគាត់ជាជាងបាននាំគ្នាធ្វើរហូតបានជាង៥០ភាគរយទៅហើយខាងអ្នកម៉ៅការនៅមិនទាន់បើកថ្លៃពលកម្មឱ្យគាត់ដើម្បីគាត់ថ្លៃពលកម្មកូនជាងគាត់នោះទេ ។

ពេលគាត់សួរម្ចាស់ផ្ទះម្ចាស់បានប្រាប់ថាលោក យូ វិស័យបានបើកលុយយកអស់ជាង៨០ភាពរយទៅហើយ ។

ទើបគាត់ជាជាងក្រុមជាងបានទូរស័ព្ទទៅលោក យូ វិស័យ ដើម្បី បើកប្រាក់ពលកម្មខ្លះដើម្បើបើកឱ្យកូនជាង ។ បើទោះបីជាលោកព្យាយាមទូរស័ព្ទទៅលោកយូ វិស័យ អ្នកម៉ៅការរូបនិងចូលជាច្រើន លើកតែមិនមានអ្នកទទួល តេតាមឆាតក៏ ឈ្មោះយូ វិស័យ នេះមិនមើល និងមិនលើក
ដោយសារតែគាត់គ្មានលុយបើកឱ្យកូនជាងទើបគាត់ដកកូនជាងទៅធ្វើកន្លែងផ្សេងវិញសិនរង់ចាំឈ្មោះយូ វិស័យ យកលុយមកបើកឱ្យគាត់ទើបគាត់ចូលធ្វើផ្ទះនឹងវិញ។

គាត់រង់ចាំរយះពេលជាង៣ខែមកហើយនៅតែមិនមានទំនាក់ទំនងពីឈ្មោះ យូ វិស័យ និងសោះ ទើបគាត់នឹងម្ចាស់ផ្ទះស្នើសុំឱ្យអាជ្ញាធរជួយគាត់ផង។

ក្រោយពីមានការលើកឡើងនិងសំណូមពរពីស្ត្រីជាម្ចាស់ផ្ទះខាងលើ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅឈ្មោះ យូ វិស័យ អ្នកម៉ៅការសាងសងផ្ទះតេចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកលើកទទួល។

ចំណែកលោក មេឃុំប្រស្នឹប បានឲ្យដឹងថាសូមឱ្យស្ត្រីជាម្ចាស់ផ្ទះមកដាក់ពាក្យបណ្តឹងទើបអាជ្ញាធរឃុំកោះហៅអ្នកម៉ៅការនោះមកធ្វើការ ដោះស្រាយជូនបាន៕
អត្ថបទ៖ សុខ សុភ័ណ្ឌនចាញ់បោក

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com