ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

លោក គឹម ជុងអ៊ុន ចេញមុខបញ្ជាក់សារជាថ្មីថាកូរ៉េខាងជើងគាំទ្ររុស្សីក្នុងបញ្ហាជម្លោះនៅអ៊ុយកែន

កូរ៉េខាងជើង៖ យោងតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT កាលពីចុងសប្ដាហ៍កន្លងទៅ បានចាក់ផ្សាយវីដេអូដែលបង្ហាញពីជំនួបរវាងមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើហ្គី ឡាវរ៉ូវ (Sergei Lavrov) នាទីក្រុងវ៉ុនសាន (Wonsan) ភាគខាងកើតប្រទេសកូរ៉េខាងជើង ជាទីកន្លែងដែលលោកគីម (Kim) ទើបតែបានបើកសម្ពោធតំបន់ទេសចរណ៍ថ្មីនៅប្របមាត់ឆ្នេរ វ៉ុនសាន កាល់ម៉ា (Wonsan Kalma) សម្រាប់អ្នកនៅក្នុងស្រុក។ គេបានរាយការណ៍ថា ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែកក្កដា និងចាក់ផ្សាយនៅក្នុងទូរទស្សន៍រដ្ឋនៅមួយថ្ងៃបន្ទាប់ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ដែរថា លោក គីម (Kim) បានបញ្ជាក់សារជាថ្មីទៅកាន់លោកឡាវរ៉ូវ (Lavrov) ថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បី «គាំទ្រដោយគ្មានលក្ខខណ្ឌ» នូវរាល់វិធានការណ៍ដែលធ្វើឡើងដោយរដ្ឋធានីម៉ូស្គូ ដើម្បីដោះស្រាយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសទាំងពីរ បានពិភាក្សាគ្នាជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ ។

កាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានរាយការណ៍ថា លោក ឡាវរ៉ូវ (Lavrov) បានពណ៌នាអំពីទំនាក់ទំនងទ្វេភាគីថា «មានភាពជាបងប្អូនដែលមិនអាចកាត់ថ្លៃបាន» អំឡុងស្ថិតនៅក្នុងជំនួបរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង ហើយបានថ្លែងអំណរគុណដល់លោកគីម (Kim) សម្រាប់ការជួយផ្ដល់កម្លាំងកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ។

នៅមុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ឡាវរ៉ូវ (Lavrov) បានជួបជាមួយសមភាគីកូរ៉េខាងជើង លោក ឆូ ស៊ុនហ៊ុយ (Choe Son Hui) នៅក្នុងទីក្រុងកំពង់ផែវ៉ុនសាន (Wonsan)។ ទីភ្នាក់ងារ KCNA បានឱ្យដឹងទៀតថា អ្នកទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសន្យាការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរវាងគ្នាទៅវិញទៅមក ។

គួររម្លឹកថា រុស្ស៊ី និងកូរ៉េខាងជើង មានទំនាក់ទំនងស៊ីជម្រៅយ៉ាងខ្លាំងក្នុងរយៈពេល ២ឆ្នាំចុងក្រោយនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពជាង ១ម៉ឺននាក់ និងផ្គត់ផ្គង់គ្រឿងសព្វាវុធទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបង្ហាញការគាំទ្រដល់ប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូ ៕
ដោយ:សុខសុភ័ណ្ឌ អត្ថបទប្រែសម្រួល

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com