“ខ្ញុំសូមកោតសសើរ និងថ្លែងអំណរគុណ ចំពោះ រដ្ឋបាលឃុំរំដោះស្រែ និងប្រជាជន ដែលបានចូលរួមជួសជុលផ្លូវលំដាច់នេះ”
រដ្ឋបាលឃុំរំដោះស្រែ ស្រុកជាំក្សាន្ត បានគៀងគរបងប្អូនប្រជាពលរដ្ឋជួសជុលផ្លូវក្រាលគ្រួសក្រហមរងការខូចខាតដោយជំនន់ទឹកភ្លៀង ប្រវែង ២0ម៉ែត្រ (ចំណុចអូរជ្រៅ)។
មានការចូលរួមពីប្រជាប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ១៥០នាក់ ប្រើប្រាស់គោ យន្តកន្ត្រៃ ៨០គ្រឿង ត្រាក់ទ័រ៣គ្រឿង គ្រឿងចក្រកាយដី១គ្រឿង។
ប្រើបាស់ថវិកាសរុប ២,៣៣០,០០០៛ ក្នុងនោះ ថវិការដ្ឋបាលឃុំ ចំនួន ១,០០០,០០០៛ និងថវិកា សប្បុរសជនចំនួន ១,៣៣០,០០០៛៕
ដោយ:សួន ពិសិត