ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់ ព្រមទាំងរងរបួសធ្ងន់ស្រាលចំនួន៧នាក់បន្ទាប់ពីរថយន្តពីគ្រឿងបុកគ្នា - នគរបាលស្រុកសំរោងទងបង្ក្រាបករណីគ្រឿងញៀនឃាត់ជនសង្ស័យចំនួន៣នាក់ - ក្រុមគ្រូពពេទ្យជួយសង្គ្រោះស្ត្រីសម្រាលកូលលើគោយន្តកន្ត្រៃដោយជោគជ័យ - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវចុះពិនិត្យការដើមកម្សាន្តបងប្អូនប្រជាពលរដ្ឋ - ឯកឧត្តមអ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ - បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបង្ហោះរឿង ឈូសឆាយដីនៅក្នុងស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីបំភ្លឺព័ត៌មាន - អភិបាលខេត្តព្រះវិហារសម្តែងកោតសសើរបងប្អូនប្រជាពលរដ្ឋចូលរួមជួសជុលផ្លូវខូចដោយទឹកភ្លៀង - លោកត្រាំ បើកផ្លូវឱ្យប្រទេសផ្សេងៗដាក់សំណើចរចាលើបញ្ហាពន្ធគយបដិការ មុនថ្ងៃទី១ខែសីហា - សូមប្រុងប្រយ័ត្ន ករណីក្លែងបន្លំរូបភាពAIដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌ - បង្ក្រាបបានហើយ ករណីឃាតកម្មនៅស្រុកពញាក្រែងរួចយកទៅកប់ចោល
0

ក្រសួងបរិស្ថានតម្រូវឱ្យរោងចក្រTong Kangផលិតគ្រឿបង្គបន្ទាប់បន្សំស្បែកជើង ស្រុកគងពិសិបញ្ឈប់ដំណើរការឡដុតទាំងពីទីតាំងក្នុងផលិតកម្មជាបន្ទាន់

 

ភ្នំពេញ: ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ដែលជាប្រភេទរោងចក្រផលិតគ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់។

សូមបញ្ជាក់ថា ក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ជាប្រភេទរោងចក្រផលិតគ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ដែលក្រសួងបរិស្ថាន បានរកឃើញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើស ទៅនឹងមាត្រា ១៥៦ មាត្រា៣១២ មាត្រា៣១៣ មាត្រា៣១៤ មាត្រា៣១៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៥និងមាត្រា៨ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពី «ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង»។

ក្នុងន័យនេះ ដើម្បីការពារគុណភាពខ្យល់សាធារណៈ និងទប់ស្កាត់ការបំពុលខ្យល់ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថានសម្រេច ឱ្យក្រុមហ៊ុនបញ្ឈប់ដំណើរការ ឡដុតទាំងពីរទីតាំង ក្នុងផលិតកម្មជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន។ ក្នុងករណីក្រុមហ៊ុន មិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត៕ដោយ:apn

Filed in: រាយការណ៍សំខាន់ៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com