ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់ ព្រមទាំងរងរបួសធ្ងន់ស្រាលចំនួន៧នាក់បន្ទាប់ពីរថយន្តពីគ្រឿងបុកគ្នា - នគរបាលស្រុកសំរោងទងបង្ក្រាបករណីគ្រឿងញៀនឃាត់ជនសង្ស័យចំនួន៣នាក់ - ក្រុមគ្រូពពេទ្យជួយសង្គ្រោះស្ត្រីសម្រាលកូលលើគោយន្តកន្ត្រៃដោយជោគជ័យ - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវចុះពិនិត្យការដើមកម្សាន្តបងប្អូនប្រជាពលរដ្ឋ - ឯកឧត្តមអ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ - បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបង្ហោះរឿង ឈូសឆាយដីនៅក្នុងស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីបំភ្លឺព័ត៌មាន - អភិបាលខេត្តព្រះវិហារសម្តែងកោតសសើរបងប្អូនប្រជាពលរដ្ឋចូលរួមជួសជុលផ្លូវខូចដោយទឹកភ្លៀង - លោកត្រាំ បើកផ្លូវឱ្យប្រទេសផ្សេងៗដាក់សំណើចរចាលើបញ្ហាពន្ធគយបដិការ មុនថ្ងៃទី១ខែសីហា - សូមប្រុងប្រយ័ត្ន ករណីក្លែងបន្លំរូបភាពAIដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌ - បង្ក្រាបបានហើយ ករណីឃាតកម្មនៅស្រុកពញាក្រែងរួចយកទៅកប់ចោល
0

ត្រីមេពូជកូនត្រីនិងវារីសត្វចំនួនបីប្រភេទប្រមាណជាងពីម៉ឺនក្បាលលែងដើម្បីអបអរសាទរទិវាមច្ឆាជាតិ

ត្រីមេពូជ កូនត្រី និងវារីសត្វសរុបចំនួន ៣ប្រភេទ ប្រមាណ ២ ម៉ឺនក្បាល ត្រូវលែងដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥ នៅចំណុចបឹងស្នេហ៍ទួលព័ន្ធតាឡី

ខេត្ងព្រៃវែង៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ”ទិវាមច្ឆជាតិ”លែងកូនត្រីពូជ ០១ កក្កដា ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅបឹងស្នេហ៍ ទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាស់នោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត មានប្រសាសន៍ថា ត្រីគឺជាប្រភពអាហារដ៏ចម្បងជាលក្ខណៈប្រពៃណីតាំងពីដូនតា នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារធនធានជលផល ឱ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ ក្រោយៗទៀត។ ដូចនេះ តម្រូវឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងចលនាលុបបំបាត់បទ ល្មើសនេសាទ ថែរក្សា អភិរក្ស និងលែងត្រីមេពូជ និងប្រភេទវារីសត្វកំពុងរងគ្រោះថ្នាក់ទៅក្នុងធម្មជាតិវិញ ដែល សុទ្ធតែជាសកម្មភាពមានតម្លៃធំធេងគួរឱ្យកោតសរសើរបំផុត។

ឯកឧត្ដម អភិបាលខេត្ត បន្ថែមទៀតថា វិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ ស្បៀង លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។ ជាក់ស្តែង តាមរយៈការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព វិស័យកសិកម្មនៅខេត្តព្រៃវែង បន្តរក្សាបាននូវភាពរឹងមាំ មាន ភាពធន់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយផលប៉ះពាល់ជាអវិជ្ជមានលើសេដ្ឋកិច្ច ជាពិសេសធានាបាន នូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ កង្វះអាហារូបត្ថម្ភ និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃ ស្បៀងក្នុងខេត្ត ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិសកលជាបន្តបន្ទាប់ក្តី។

ឯកឧត្ដម អភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដ៏ល្អប្រសើរ ដែលសម្រេចបាននាពេលកន្លងមក ក្នុង វិស័យកសិកម្មទាំងមូល ជាពិសេសអនុវិស័យជលផល ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវការចូលរួមយ៉ាងសំខាន់ក្នុងសន្តិសុខស្បៀង រួមទាំងការអភិរក្សប្រភេទ ធនធានជលផល កំពុងរងគ្រោះ និងបានឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញ ការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងកិច្ចសហការជិត ស្និទ្ធរបស់អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត។

ឯកឧត្ដម អភិបាលខេត្ត ណែនាំ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក ជាពិសេសការអភិរក្សត្រី មេពូជ ទន្លេមេគង្គនិងវារី សត្វកំពុងរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្ត លែងកូនត្រី ត្រីមេពូជ និងវារីសត្វឱ្យ កាន់តែច្រើនថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំ និងជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋ តំបន់គ្រប់គ្រង ជលផល កន្លែងអភិរក្សជលផល ដីព្រៃលិចទឹក ដើម្បីទប់ស្កាត់ចលនាទន្ទ្រាន កាន់កាប់ដីរដ្ឋ ជាពិសេស នៅតំបន់ជុំវិញបឹងស្នេហ៍ និងកន្លែងដទៃទៀត ដែលជាកន្លែងជម្រកត្រីពងកូន លូតលាស់ ធំធាត់ និង ស្វែងរកចំណី។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា សហគមន៍នេសាទបឹងស្នេហ៍ នេះមានទំហំ និងជម្រៅសមស្របដែលអាចរក្សាទឹកនៅរដូវប្រាំង មានតួនាទីផ្តល់ជាប្រភពទឹកដ៏សំខាន់សម្រាប់ការធ្វើកសិកម្ម រក្សាទុកនូវត្រីមេពូជសម្រាប់បន្តពូជ និងផ្តល់នូវប្រភពស្បៀងអាហារជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ជាពិសេស សហគមន៍នេសាទទាំង៤ និងប្រជាពលរដ្ឋនៃស្រុកបាភ្នំ ស្វាយអន្ទរ ក្រុងព្រៃវែង និងស្រុកពាមរក៍ រាប់ម៉ឺននាក់ផ្សេងទៀតដែលពឹងពាក់លើផលនេសាទសម្រាប់ជាអាហារមូលដ្ឋានប្រចាំថ្ងៃ។ បឹងនេះមានផ្ទៃទំហំ ២ ២២៧ ហិតា នៅរដូវប្រាំង និងពង្រីកដល់ជាង ៣ ៥៥៧ ហិតា នៅរដូវវស្សា ដោយទទួលរបបទឹកពីទន្លេតូច តាមព្រែករាំង ព្រែកមេបុណ្យ ប្រឡាយនាំទឹកបារាយណ៍ និងប្រព័ន្ធទន្លេវ៉ៃកូ៕ដោយ:APN

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com