អំណោយឯកឧត្តមបណ្ឌិត ឡុង ដារ៉ា មេធាវីរាជរដ្ឋាភិបាល និងប្រធានការិយាល័យមេធាវី អិល ឌី អរ រួមទាំងសហភាតា មេធាវីទាំងអស់បានយកទៅជូនបញ្ជារការកងពលតូចអន្តរាគមន៍លេខ៥ទិសតាក្របី
ឧត្តមានជ័យ: នៅព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៥លោក សាន់ រិន្ទ អគ្គនាយក អង្គភាពអំណាចព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ឡុង ដារ៉ា ប្រធានការិយាល័យ មេធាវី ហៅកាក់ អិល ឌី អរ សហភាតា មេធាវី ទាំងអស់ បានដឹកនាំយកអំណោយទៅជូនឯកឧត្តមឧត្តសេនីយ៍ទោ សំរិទ្ធ សារ៉េត នៅបញ្ជារការកងពលតូចអន្តរាគមន៍លេខ៥ ឈរជើងទិសតាក្របី។
អំណោយដែលត្រូវយកទៅជូនកងទ័ពបញ្ជារការកងពលតូចអន្តរាគមន៍លេខ៥ ទិសតាក្របីនោះរួមមាន: ១.ត្រីខ ចំនួន១០០យួ ២.ទឹកត្រីចំនួន១០០យួ ៣.ទឹកស៊ីអីវ ចំនួន១០០យួ ដល់កងទ័ពឈរជើងប្រចាំការនៅទិសតាក្របី ។
គ្រានោះដែលអ្នកយកព័ត៌មានបានឃើញទឹកមុខដ៏មុតមាំរបស់បងប្អូនកងទ័ព និងក្លាហានបានសម្តែងការអរគុណ ចំពោះទឹកចិត្តឯកឧត្តមបណ្ឌិត ឡុង ដារ៉ា ប្រធានការិយាល័យមេធាវី (ហៅកាត់អិល ឌី អរ )និងសហភាតា មេធាវីអស់ដែលបានចាត់តំណាងឱ្យមកសួរសុខទុក្ខកងទ័ពព្រមទាំងផ្ញើសេចក្តីអាណិតស្រលាញ់ដល់បងប្អូនកងទ័ព ខណ:ការពារបូរណ:ភាពទឹកដីដែលជាសម្បិត្តដូនតារបស់ខ្មែរយើងគ្រប់ៗគ្នា
ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាពិសេស សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជាត៕
អត្ថបទ:ដោយ សុខសុភ័ណ្ឌ
0
អំណោយឯកឧត្តមបណ្ឌិត ឡុង ដារ៉ា មេធាវីរដ្ឋាភិបាល និងជាប្រធានការិយាល័យមេធាវី អិល ឌី អរ រួមទាំងសហភាតាមេធាវីទាំងអស់បានយកទៅជូនបញ្ជារការកងពលតូចអន្តរាគមន៍លេខ៥ទិសតាក្របី
Filed in: ព័ត៌មានជាតិ