កំពង់ចាម:
នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តន អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យសាលាមតេយ្យធនធានស្រុកព្រៃឈរ និងសាលាមតេយ្យធនធានអង្គរស្រុកកំពង់សៀម នៅស្រុកព្រៃឈរ និងស្រុកកំពង់សៀមខេត្តកំពង់ចាមដើម្បីត្រៀមខ្លួនជាបេក្ខភាពប្រកួតជាមត្តេយ្យធនធានស្តង់ដារបស់ក្រសួងអប់រំយុវជន និងកីឡា ដោយមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរអប់រំ យុវជននិងកីឡាខេត្ត អភិបាលរងស្រុក ឃុំ និងលោកគ្រូ អ្នកគ្រូសមាជិក សមាជិការ ផងដែរ៕ដោយ:សំ ណាង