ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន

កំពត: គណៈប្រតិភូមួយក្រុមនៃកម្មវិធី Futuru Lider ba ASEAN (FLBA) ដែលជាកម្មវិធីសម្រាប់អ្នកដឹកនាំវ័យក្មេង និងអនាគតរបស់ប្រទេសទីម័រខាងកើត បានកោតស្ងើបចំពោះការនាំមកនូវសុខសន្តិភាពជូនពលរដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំបន្ត និងអភិវឌ្ឍន៍ប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូមួយក្រុមនៃកម្មវិធី Futuru Lider ba ASEAN (FLBA) ដែលជាកម្មវិធី សម្រាប់អ្នកដឹកនាំវ័យក្មេង និងអនាគត របស់ប្រទេសទីម័រខាងកើត ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅក្នុងខេត្តកំពត ក្នុងគោលបំណងដើម្បីស្វែងយល់អំពី តំបន់ទេសចរណ៍ធម្មជាតិក្នុងខេត្ត និងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាពរបស់កម្ពុជា។ មានមតិសំណេះសំណាលជាមួយគណៈប្រតិភូនាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ប្រទេសកម្ពុជាក្រោយមហានគររយៈពេល ៥០០ឆ្នាំ គឺមិនដែលទទួលបាននូវសុខសន្តិភាពពេញលេញនោះទេ តែបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញជូនពលរដ្ឋ និងប្រទេសជាតិ ដែលពោរពេញទៅដោយការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការដែលយកបានមកនូវសុខសន្តិភាពជូនជាតិ ជូនពលរដ្ឋនេះគឺមិនមែនជាការងាយនោះទេ គឺថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ពុះពារគ្រប់ឧបសគ្គក្នុងការបញ្ចប់សង្គ្រាមដោយមិនប្រើប្រាស់អាវុធក្រោមគោលនយោបាយ ឈ្នះ ឈ្នះ។ ហើយបច្ចុប្បន្ននេះ ប្រទេសកម្ពុជាក្រោមការដឹកនាំបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចនៅតែមានគោលជំហររក្សាឱ្យបាននូវសុខសន្តិភាព និងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងលើកមុខមាត់ប្រទេសកម្ពុជាឱ្យទទួលបាននូវកិត្តិស័ព្ទ កិត្តិនាមល្បីល្បាញនៅលើឆាកអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ទន្ទឹមនឹងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេស និយាយដោឡែកខេត្តកំពតក៏មានការអភិវឌ្ឍលើគ្រប់វិស័យផងដែរ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់ក្រុង-ស្រុក ការបង្កើតឆ្នេរខ្សាច់កម្សាន្ត និងសមិទ្ធិផលទេសចរណ៍ឯកជាច្រើន ក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយជំរុញធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍ដែលជាវិស័យមានសក្តានុពលក្នុងខេត្តមានការរីកចម្រើន ក្នុងន័យដើម្បីជួយជំរុញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តេល្អប្រសើរ។

ក្រោយពីបានស្តាប់បទបង្ហាញ ក៏ដូចជាលើកជាសំនួរផ្សេងៗពីគណៈប្រតិភូ លោក អេសេគៀល ហ្វេរហ៊ែរ៉ា ប្រធានគណៈប្រតិភូ បានសំដែងការស្ងើបស្ងែងចំពោះការដឹកនាំប្រទេស និងវិធីសាស្ត្រក្នុងការស្វែងរកសុខសន្តិភាពជូនជាតិ ជូនប្រជាជន របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលប្រទេសនានាលើពិភពលោកពិបាកនឹងធ្វើបាន។ លោកក៏បានកោតសរសើរចំពោះការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តរក្សាបាននូវស្ថេរភាពនយោបាយ ពិសេសសុខសន្តិភាព និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនោះ លោកក៏បានលើកសរសើរចំពោះការដឹកនាំខេត្តកំពត របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានធ្វើឱ្យវិស័យទេសចរណ៍មានការរីកចម្រើនខ្លាំង ដោយរក្សាបាននូវសម្បត្តិធម្មជាតិដែលជាធនធានសម្រាប់បម្រើដល់វិស័យទេសចរណ៍ ព្រមទាំងបានបង្កើតឱ្យមានសមិទ្ធិផលទេសចរណ៍ដ៏ទាក់ទាញជាច្រើនទៀត៕

ដោយ:វង្ស ចំរើន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com