ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន
0

ផុតម៉ោងកំណត់បិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងស្រុងនៅម៉ោង៨យប់

 

 

ភ្នំពេញ៖ ផុតរយៈពេលបីម៉ោង ក្រោយការឯកភាពគ្នារវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ដែលអនុញ្ញាតឲ្យពលរដ្ឋទាំងសងខាងត្រូវវិលចូលប្រទេសរៀងៗខ្លួនជាកំណត់នោះ នៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ពលករខ្មែរ និងអាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងកឿ បានវិលចូលប្រទេសកម្ពុជាវិញអស់ហើយ។

 

ការប្រញាប់ប្រញាល់វិលចូលប្រទេសវិញ មុនភាគីថៃបិទច្រកទ្វារព្រំដែនស្រុងបញ្ឈប់ឲ្យចេញចូលនោះ នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅទទួល និងអន្ដរាគមន៍ជួយសម្រួលដល់ប្រជាពលរដ្ឋផងដែរ។

 

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុងរយៈពេលបីម៉ោងចុងក្រោយនេះ មានពលរដ្ឋខ្មែរវិលត្រឡប់ចូលប្រទេសវិញ ចំនួន៦,៤៨៥នាក់ ក្នុងនោះស្ដ្រី៣,១៥២នាក់។

ក្រៅពីច្រកទ្វារអន្ដរជាតិប៉ោយប៉ែត, នៅច្រកទ្វារអន្ដរជាតិអូស្មាច់ ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យឯណោះវិញ ក៏មានប្រជាពលរដ្ឋខ្មែរ ប្រញាប់ប្រញាល់វិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោមការជួយសម្រួលពីសំណាក់អាជ្ញាធរដូចគ្នាផងដែរ។

សូមរំលឹកថា អាជ្ញាធរកម្ពុជា-ថៃ បានឯកភាពគ្នាទុកពេលត្រឹម៣ម៉ោង ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឲ្យប្រជាពលរដ្ឋទាំងសងខាងអាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត មុនសម្រេចបិទខ្ទប់ច្រកទ្វារអន្ដរជាតិមួយនេះទាំងស្រុង បញ្ឈប់ឲ្យមានការឆ្លងកាត់ទៅវិញទៅមក។

សេចក្ដីរាយការណ៍ពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការឯកភាពគ្នាទុកពេល ៣ម៉ោងសម្រាប់ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានធ្វើឡើងបន្ទាប់ពីអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវរបស់ថៃ បានជួបជជែកគ្នា និងឆ្លងយោបល់ថ្នាក់ដឹកនាំរៀងៗខ្លួន។ តែសម្រាប់ជនជាតិបរទេស ក្រៅពីជនជាតិកម្ពុជា-ថៃ មិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់នោះទេ។

នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត, បើតាមសេចក្ដីរាយការណ៍បញ្ជាក់ថា អាជ្ញាធរកម្ពុជា-ថៃ បានសម្រេចឲ្យពលរដ្ឋនៃប្រទេសទាំងពីរ ត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញអស់ ត្រឹមម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ពិសេសប្រជាពលរដ្ឋខ្មែរដែលប្រកបអាជីវកម្មនៅផ្សាររ៉ុងកឿ និងអ្នកធ្វើការនៅក្នុងប្រទេសថៃ។

ដោយឡែក សម្រាប់ជនជាតិថៃ ដែលធ្វើការនៅកម្ពុជា ជាពិសេសនៅ ប៉ោយប៉ែត ក៏ត្រូវវិលត្រឡប់ចូលប្រទេសខ្លួនវិញដូចគ្នា។

នៅម៉ោងដូចគ្នានេះ សម្រាប់រថយន្ដ នៃប្រទេសទាំងពីរ ក៏ត្រូវបើកត្រឡប់ទៅប្រទេសរៀងៗខ្លួនផងដែរ តែមិនអនុញ្ញាតឲ្យមានដឹកទំនិញអ្វីទាំងអស់។

ដោយឡែកសម្រាប់ច្រកទ្វារតំបន់ដែលមាននៅក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ គឺភាគីកម្ពុជា-ថៃ ឯកភាពគ្នាទុកពេលត្រឹមម៉ោង១ប៉ុណ្ណោះ ពោលនៅម៉ោង៥ ដល់ម៉ោង៦ល្ងាចថ្ងៃនេះ ពលរដ្ឋត្រូវវិលត្រឡប់ ចូលប្រទេសរៀងៗខ្លួនវិញ ហើយបញ្ឈប់ឲ្យមានការចេញចូលឆ្លងកាត់បន្ដទៀត៕(apn)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com