សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយទៅចែកជូនកងកម្លាំងឈរជើងការពារព្រំដែន នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ទិសព្រះវិហារ។
វត្តមានរបស់សម្ដេចមហាមន្ត្រី បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំកំពូល និងក្តីបារម្ភអំពីសុខទុក្ខពីសំណាក់ ព្រះមហាក្សត្រ ចំពោះវីរៈកងទ័ពដែលបានលះបង់ការពារបូរណភាពទឹកដី សន្តិសុខជាតិ និងសុខសន្តិភាពប្រជាជន។
កាយវិការនេះ គឺជាការលើកទឹកចិត្ត និងពង្រឹងស្មារតីដ៏សំខាន់សម្រាប់កងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅតាមបណ្ដោយព្រំដែន។ដោយ:សួន ពិសិត