កំពង់ចាម: នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចា រួមនិងព្រះវត្តមាន ព្រះវិន័យធរគណខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយ ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក និងអនុសាខាស្រុក បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី ២៥ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ច សហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីសាខា និង ឯកឧត្តម អ៊ុន ចាន់ដា ជូនស្ត្រីមេម៉ាយគ្មានទីពឹង ឈ្មោះ ថន វ៉ន អាយុ ៤៥ឆ្នាំ រស់នៅ ភូមិភ្នំវិហារ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ៕ដោយ:សំ ណាង