ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ - ផុតម៉ោងកំណត់បិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងស្រុងនៅម៉ោង៨យប់
0

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តជួបសំណេះសំណាល បងប្អូនពលករត្រលប់ពីរថៃមកកម្ពុជា

 


បន្ទាយមានជ័យៈ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងនិងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) រួមនឹងឯកឧត្តម អ៊ុំ រាត្រី នៃ គណៈអភិបាលខេត្តនៅថ្ងៃទី១៩ខែមិថុនា ឆ្នាំ ២០២៥ ជួបសំណេះសំណាលជាមួយនឹងបងប្អូនពលករ ធ្វេីការនៅប្រទេសថៃ វិលត្រលប់មកម្ពុជាវិញ នៅទីតាំង មណ្ឌលសំចត ដែលអាជ្ញាធខេត្តបានរៀបចំទទួលបងប្អូនពលករ នៅច្រកទ្វអន្តរជាតិប៉ោយប៉ែត។
សូមបញ្ជាក់ថាៈថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងសារពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅ ប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែន មកកម្ពុជា។ ក្នុងកំលុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នានេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មកប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើងសម្រាប់ពលករខ្មែរផងដែរ។ជាមួយគ្នានោះច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនស្ទឹងបត់ អាជ្ញាធរខេត្ត ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងប្រចាំការដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។
ចំពោះបងប្អូនពលករដែលវិលត្រឡប់មកប្រទេសកម្ពុជា ទោះជាគ្មានឯកសារគ្រប់គ្រានក៏ដោយតាមបទបញ្ជា និងសាររបស់សម្តេច ក្រុមការងារបានត្រៀមលក្ខណះសម្រួលឯកសារនានា មានផ្តល់អាហារបណ្តោះអាសន្ន រយ:ពេលវែង
កន្លែងទទួលសមរម្យ និងរថយន្ត ជួយដឹកជញ្ជូនបងប្អូនត្រឡប់ទៅស្រុកកំណើតវិញ។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានជួយសម្របសម្រួលជូនបងប្អូនទាំងផ្លូវច្បាប់ ការផ្ដល់ការងារថ្មីនៅក្នុងស្រុក និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានានៅកម្ពុជា ដែលក្នុងនោះអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), TVET, និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងមន្រ្តី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បាននឹងកំពុងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តលើការងារនេះ៕
ដោយ:សួន ពិសិត

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com