ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត: ជំហររបស់កម្ពុជាអត់រាថយទេ ក្នុងការប្រើប្រាស់យន្តការICJដោះស្រាយបញហាទាំង៤ជាមួយថៃ

 

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជា អត់ដកថយទេក្នុងការប្រើយន្តការ ICJ ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ សម្ដេចបានបញ្ជាក់ថា ពាក្យបណ្ដឹងរបស់កម្ពុជា បានដាក់ដល់ដៃរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ អ្នកមិនជឿអាចទូរស័ព្ទទៅសួរ ICJ បាន។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនគ្រាន់តែនិយាយទេ ក្នុងរយៈពេល២សប្ដាហ៍គត់ ក្រោយពីរដ្ឋាភិបាលបានប្រកាសផ្លូវការ ក្រសួងការបរទេសរបស់កម្ពុជា បានផើ្ញលិខិតជាផ្លូវការទៅ ICJ តែម្ដង បានន័យថា កម្ពុជាអត់ផ្លាស់ប្ដូរទេ ពីការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិដោះសា្រយបញ្ហាទាំង៤នេះ។ សម្ដេចបានផ្ដាំទៅកាន់ប្រជាពលរដ្ឋច្បាស់ៗថា សូមជឿជាក់លើរដ្ឋាភិបាល នេះជា គោលការណ៍របស់កម្ពុជាយើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ជំហររបស់កម្ពុជា ទៅ ICJ នេះអត់រាថយទេ កន្លងទៅមានសារព័ត៌មានជាច្រើនថាកម្ពុជា យើងប្រកាសថ្ងៃទី១ ចេញសារជាជំហររបស់កម្ពុជា រាជរដ្ឋាភិបាល ថ្ងៃទី២ យើងឆ្លងសមាជ នៅក្នុងសមាជនោះ គឺខ្ញុំប្រកាសជំហររបស់កម្ពុជា ដែលនាំយកបញ្ហានៅប្រាសាទសាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការ ICJ ដើម្បីដោះស្រាយ ហើយមានការគាំទ្រជាឯកច្ឆន្ទពីសភា និងព្រឹទ្ធសភា នៅក្នុងសមាជរួមលើកទី១ ជាប្រវត្តិសាស្រ្ត»។
សម្ដេចធិបតី បានបន្តថា «យើងគ្មានជំហរដកថយពីកិច្ចការងារនេះទេ យើងនៅរក្សាជំហរដដែលតាំងពីថ្ងៃនោះមក នេះគឺជាការពិត ហើយចន្លោះពីថ្ងៃនោះរហូតដល់ថ្ងៃទី១៦ ដែលយើងដាក់ផ្ទាល់ដៃ មានការបកស្រាយច្រើនណាស់ តែយើងមិនមាត់ តើយើងចាំបាច់អីទៅឆ្លើយតបបញ្ហានេះជាប្រចាំ អ្នកនាំពាក្យយើងចញពន្យល់អីហើយ។ ប៉ុន្តែអ្វីដែលសំខាន់យើងធ្វើសកម្មភាពជាក់ស្ដែង។ ខ្ញុំសូមបញ្ជាក់ឱ្យបងប្អូនបានឃើញហើយ កម្ពុជាមិនបានត្រឹមតែនិយាយទេ ក្នុងរយៈពេល២សប្ដាហ៍គត់ ក្រោយពីយើងប្រកាសជាផ្លូវការ ក្រសួងការបរទេសរបស់យើង បានផើ្ញលិខិតជាផ្លូវការទៅ ICJ តែម្ដង បានន័យថា កម្ពុជាអត់ផ្លាស់ប្ដូរទេ ពីការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិដោះសា្រយបញ្ហាទាំង៤នេះ សូមជឿឱ្យច្បាស់នេះជា គោលការណ៍របស់យើង»។
ទន្ទឹមគ្នានេះ ការដាក់ពាក្យបណ្ដឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ គឺចំថ្ងៃទី១៥ ខែមិថុនា ជាថ្ងៃដែលកម្ពុជា កាលពី៦៣ឆ្នាំមុន បានឈ្នះក្ដីថៃ ដោយត្រូវបានតុលាការយុត្តិធម៌អន្តរជាតិមួយនេះ សម្រេចឱ្យកម្ពុជាក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ នេះជារឿងចៃដន្យមួយ នឹងជាប្រផ្នូលល្អមួយសម្រាប់កម្ពុជា។
សូមជម្រាបថា ពាក្យបណ្តឹងរបស់កម្ពុជាពាក់ព័ន្ធនឹងជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បញ្ជូនលិខិតផ្លូវការមួយច្បាប់ដែលជាពាក្យបណ្តឹងទៅកាន់លោក Philippe Gautier មន្ត្រីអត្រានុកូលដ្ឋានរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJនាថ្ងៃទី១៥ ខែមិថុនា នឹងបានប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា តាមរយៈឯកអគ្គរាជទូតកម្ពុជាដែលទទួលខុសត្រូវនៅប្រទេសហូឡង់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com