ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន
0

ក្បាលម៉ាស៊ីននិងសមាជិកមកពីគណបក្សផ្សេងៗស្ម័គ្រចូលរួមជីវភាពនយោបាយគណបក្សប្រជាជនខេត្តកំពង់ចាម

កំពង់ចាម: ដោយមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្សប្រជាជនខេត្តកំពង់ចាម មានប្រារព្វពិធីសំណេះសំណាល និងបញ្ចូលថ្នាក់ដឹកនាំ សមាជិកគណបក្សថ្មី ដែលចាកចេញ ពីគណបក្សផ្សេងៗ ចំនួន ៨១ នាក់ ស្រី ២៣ មកពី ៦ស្រុក រួមមាន៖ ស្រុកបាធាយ-ជើងព្រៃ-ព្រៃឈរ-កំពង់សៀម-ចំការលើ-កងមាស និងស្រុកស្ទឹងត្រង់។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងវត្តមាន ឯកឧត្តមសមាជិកគណៈប្រការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សស្រុកទាំង៦ និងក្រុមចលនាកសាងគណបក្ស ដែលមានឯកឧត្តម សួន វ៉ាន់ឡេងជាប្រធាន និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន។

មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្តែងការរីករាយ ស្វាគមន៍ យ៉ាងកក់ក្តៅ ជាមួយសមាជិកសមាជិកាថ្មី ទាំង៨១ រូប ដែលបានភ្ញាក់រលឹកចាកចេញពីគណបក្សផ្សេងៗ មករួមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ដល់សមាជិក សមាជិកាថ្មីដែលមានខ្លឹមសារដូចខាងក្រោម៖
១-អំពីប្រវត្តិ រចនាសម្ព័ន្ធ និងបេសកកម្ម របស់គណបក្សប្រជាជនកម្ពុជា ក្នុងការតស៊ូប្រឆាំអាណានិគមគ្រប់ប្រភេទ ដណ្ដើមឯករាជ្យ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ស្ដារកសាងប្រទេស បញ្ចប់សង្គ្រាម ដាក់ចេញគោលនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ សុខសន្តិភាព និងវឌ្ឍនភាព រហូតបច្ចុប្បន្ន ។

២-សូមបន្តថែរក្សាសុខសន្តិភាព ចូលរួម
កសាងអភិវឌ្ឍប្រទេសជាតិប្រកបដោយជវភាព កុំជឿតាមការឃោសនាញុះញង់ របស់ពួកប្រឆាំងជ្រុលនិយម។

៣-បោះឆ្នោតគាំទ្រគណបក្សប្រជាជននៅគ្រប់ការបោះឆ្នោត, ត្រូវហ៊ានតស៊ូមតិវាយបករាល់ការឃោសនា មួលបង្កាច់របស់បក្សប្រឆាំងជ្រុលនិយម អគតិ។

៤-អំពីបច្ចុប្បន្នភាពនៃសភាពការណ៍ព្រុំដែនកម្ពុជា-ថៃ សូមបងប្អូនបន្តការជឿជាក់គាំទ្ររាជរដ្ឋាភិបាល និង កងទ័ពរបស់យើង ដែលមានគោលជំហរម៉ឺងម៉ាត់ប្តូរផ្តាច់ ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី ជូនជាតិ មិនឱ្យមានការបាត់បង់។

៥-គណបក្សនៅមូលដ្ឋាន សូមបន្តគ្រប់គ្រងជីវភាពនយោបាយរបស់បងប្អូន ដោយកុំឱ្យមានការរើសអើង និងអញ្ជើញបងប្អូនចូលរួមរាល់កិច្ចប្រជុំនានារបស់គណបកកស និងក្រុមការងារនៅមូលដ្ឋាន ដើម្បីបានជ្រួតជ្រាបអំពីបញ្ហារបស់ប្រទេសជាតិ ព្រមទាំងសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល សម្រេចបាន។

៦-ឯកឧត្តម ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានប្រកាសផ្ដល់ជូន សមាជិក សមាជិកាចូលរួមទាំង ៨១ នាក់ ក្នុងម្នាក់ៗទទួលបាន ៥ ម៉ឺន រៀល ជាថវិកា សម្តេចតេជោ ប្រធានគណបក្សផ្ដល់ជូន សរុបថវិកា ៤លាន ប្រាំម៉ឺនរៀល៕ដោយ:សំ ណាង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com