ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ - ផុតម៉ោងកំណត់បិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងស្រុងនៅម៉ោង៨យប់
0

ដីទំហំ៥ហិកតាត្រូវបានក្រុមលោកស្រីយូរ៉ន រំលោភសាលដីកាតុលាកាកំពូល

 


កំពង់ស្ពឺ:ដីទំហំ៥ហិកតាត្រូវបានក្រុមស្រីលោកយូ រ៉ន បាននាំគ្នារំលោភលើសាលដីកាតុលាកំពូលចាប់តាំងពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥រហូតមកដល់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥នេះដែលមានទីតាំងស្ថិតក្នុងភូមិថ្មី ឃីតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តីឈ្មោះបុិច សុខអូន ភេទប្រុសអាយុ៤៨ឆ្នាំបច្ចុប្បន្នស្នាក់រាជធានីភ្នំពេញបានឲ្យដឹងថាដីមួយកន្លែងនេះគាត់បានទិញស្របច្បាប់ដោយមានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ដឹងឮលើកាលក់ទិញតាំងពីអំឡុងឆ្នាំ២០០៧មកម្លេះ។
រហូតមកដល់បច្ចុប្បន្ន ហើយដីមួយកន្លែងក៏បានប្តឹងផ្តល់គ្នាតាំងពីសាលាដំបូង ទៅដល់សាលាឧទ្ធរណ៍នៅភ្នំពេញ រហូតទៅដល់តុលាកាកំពូលផងដែរ ។
លោកបានបន្តទៀតថា នៅថ្ងៃទី២៨ខែកុម្ភ:ឆ្នាំ២០២៥បានបើកសវនាការជាសាធារណ:ដោយមានសមាសភាពអង្គជំនុំជម្រះរឿងដីចម្ការរបស់ខ្ញុំបាទដែលមានទីតាំងនៅខាងលើនេះដោយមានឯកឧត្តម សឹង បញ្ញាវុឌ្ឍ ប្រធាន ឯកឧត្តម យ៉ាង សុខន ចៅក្រម ឯកឧត្តម អ៊ីវ គឹមស្រ៊ី ចៅក្រម ឯកឧត្តម ជា សុខហៀង ចៅក្រម ឯកឧត្តម សាលី ធារ៉ា ចៅក្រម ព្រមទាំងក្រឡាបញ្ជីសវនាការ កញ្ញា សុខ សេរីសោភ័ណ្ឌ តំណាងមហាអយ្យការ ឯកឧត្តម ផាន់ វណ្ណរ៍ត្ន អគ្គព្រះរាជអាជ្ញារងមើម្បីជំនុំជម្រះ ហើយអង្គជំនុំជម្រះ សម្រេច បដិសេធ បណ្តឹងសាទុក្ខលេខ៥០៤ ចុះថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤ របស់ជនជាប់ចោទឈ្មោះ យូ រ៉ន ភេទស្រីអាយុ៥៧ឆ្នាំ តម្កល់សាលដីកាព្រហ្មទណ្ឌលេខ០៩ ក្រ VIII “អណ” ចុះថ្ងៃទី៤ខែមករាឆ្នាំ២០២៤របស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការទាំងមូល។
លោកបានបញ្ជាក់ថាកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ម្ចាស់បំណុលរឿងរក្សាការពារលេខ៤៧ចុះថ្ងៃ៣០ខែមីនាឆ្នាំ២០២១រវាងម្ចាស់បំណុលឈ្មោះបុិច សុខអូន ភេទប្រុសអាយុ៤៣ឆ្នាំមានទីលំនៅផ្ទះលេខ៥២១ផ្លូវលេខ២៧១សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានកូនបំណុលឈ្មោះយូ រ៉នភេទស្រីអាយុ៥៧ឆ្នាំមានទីលំនៅភូមិថ្មីឃុំតាំងសំរោងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដោយតុលាការចេញដីកាសម្រេចរក្សាការពារដែលមានខ្លឹមសារដូចខាងក្រោមចាត់ចែងជាបណ្តោះអាសន្នដោយហាមឃាត់កូនបំណុលឈ្មោះយូ រ៉ន និងក្រុមគ្រួសារមិនឲ្យធ្វើការលក់ដូរ ជួល បញ្ចាំ ធ្វើប្រទានកម្ម ធ្វើមត៌ក បំបែកក្បាលដី ផ្ទេរកម្មសិទ្ធ អាស្រ័យផល សាងសងសំណង់និងឲ្យរុះរើសំណង់ផ្សេងៗដែលបានសាងសង់រួចចេញពីដីកសិកម្មទំហំ៥ហិកតាស្ថិតនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានលិខិតផ្ទេរសិទ្ធប្រើប្រាស់ដីធ្លីចុះថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០៦រងចាំតុលារសម្រេចដល់អង្គសេចក្តីចប់ជាសា្ថពរ។ហាមឃាត់កូនបំណុលឈ្មោះ យូរ៉ន និង ក្រុមគ្រួសារ មិនឲ្យធ្វើការលក់ ដូរ ជួល បញ្ចាំ ធ្វើប្រទានកម្មមត៌ក បំបែកក្បាលដី ផ្ទេរកម្មសិទ្ធិ អាស្រ័យផល សាងសង់សំណង់ និងឲ្យរុះរើសំណង់ផ្សេងៗ ដែលបានសាងសង់រួច ចេញពីដីកសិកម្មទំហំ ៥ហិកតា ស្ថិតនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានព្រំប្រទល់ខាងជើងទល់ ស្ទឹង ខាងត្បូងទល់ ផ្លូវលំ ខាងកើតទល់អូរ ខាងលិចទល់ កែវ មន្ថា ដែលមានលិខិតផ្ទេរសិទ្ធប្រើប្រាស់ដីធ្លីចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៦ ជាបណ្ដោះអាសន្ន រង់ចាំតុលាការសម្រេចដល់រឿងអង្គសេចក្តីចប់ជាស្ថាពរ ដោយចៅក្រម និងត្រា:ងួន វុទ្ធី ចុះថ្ងៃទី៥ខែមេសាឆ្នាំ២០២១ ក្រឡាបញ្ជី ទៀង ហរទ័យ។ជាចុងក្រោយលោក
បុិច សុខអូន សូមសំណុំពរទៅសម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយអន្តរាគមន៍ជួយដលគាត់ផងព្រោះសព្វថ្ងៃនេះលោកស្រីយូ រ៉ន តែងតែធ្វើសកម្មភាពផ្តេស់ផ្តាស់មើកលើដីខ្ញុំបាទសង់ផ្ទះផងចាក់ដីផងបើសូម្បីដីរបស់ខ្ញុំជាម្ចាស់ចូលមិនបានផង។
សូមរំលឹកថាលោកស្រីយូ រ៉ន អតីត ជាសកម្មជន្មគណបក្សប្រឆាំង ផងជាសកម្មជនដីឆ្លីផងដែល ដុះស្លែប្រចាំភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយសព្វថ្ងៃនេះរឿងទំនាស់ដីធ្លីនៅខេត្តកំពង់ស្ពឺ លោកស្រីយូ រ៉ូន ត្រូវបានតុលាកាចេញដីកាឱ្យចូលខ្លួនចំនួន៣ដងរួចមកហើយតែលោកស្រីយូរ៉នតែងតែគេចវេស់មិនចូលខ្លួននោះទេ មហាជនសង្ឃឹមថាតុលាកាខេត្តកំពង់ស្ពឺនិងមានវិធានកាធ្ងន់ចំព្រោះលោកស្រីយូ រ៉ន នៅពេលខាងមុខមិនខានឡើយ៕ ដោយ:សាន់ រិន្ទ

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com