ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប)បានចុះត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

កំពង់ធំ:ដោយមានអនុសាសន៍ណែនាំពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចាត់លោក ងួន រាសីអភិបាលរងខេត្ត និងលោក ហេង ភារម្យ ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្តកំពង់ធំ អមដោយក្រុមការងារមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារមានដូចជា(ផ្សារតាំងគោក ផ្សាររំលង និងផ្សារកំពង់ថ្ម) ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នៅថ្ងែទី០២ ខែមិថុនា ឆ្នាំ ២០២៥។

តាមរបាយការណ៍របស់លោក ហេង ភារម្យ ប្រធានសាខា ក.ប.បខេត្តកំពង់ធំ ដែលបានចុះពិនិត្យជាក់ស្ដែងចំនួន៣ទីតាំងរួមមាន៖ ១.ផ្សារតាំងគោក ពិនិត្យបានចំនួន៧៧គំរូ Borax (បូរ៉ាក់) ចំនួន១១គំរូ Sodium Hydrosulfite (សូដ្យូមអ៉ីដ្រូស៊ុលហ្វីត) ចំនួន២១គំរូ
Salicylic acid (សាលីស៊ីលិច អាស៊ីត) ចំនួន២គំរូ
Formalin (ហ្វ័រម៉ាលីន) ចំនួន៣គំរូ Pesticide ( សំណល់ថ្នាំកសិកម្ម) ចំនួន៤៩គំរូ។ ២.ផ្សាររំលង ពិនិត្យបានចំនួន៤០គំរូ Borax (បូរ៉ាក់) ចំនួន៧គំរូ Sodium Hydrosulfite(សូដ្យូមអ៉ីដ្រូសុលហ្វីត) ចំនួន៤គំរូ
Salicylic acid (សាលីស៊ីលិចអាស៊ីត)ចំនួន១គំរូ Formalin(ហ្វ័រម៉ាលីន)ចំនួន៣គំរូ.Pesticide (សំណល់ថ្នាំកសិកម្ម) ចំនួន២៥គំរូ។ ៣.ផ្សាកំពង់ថ្ម ពិនិត្យបានចំនួន៣៤គំរូ Borax(បូរ៉ាក់) ចំនួន៤គំរូ Sodium Hydrosulfite (សូដ្យូមអ៉ីដ្រូស៊ុលហ្វីត) ចំនួន៤គំរូ
Salicylic acid(សាលីស៊ីលិចអាស៊ីត) ចំនួន៣គំរូ
Pesticide(សំណល់ថ្នាំកសិកម្ម) ចំនួន២៣គំរូ
សរុបចំនួន១៥១គំរូ។ ជាលទ្ធផលបានរកឃេីញសំណាកគំរូបាញ់កាញ់ចំនួន១គំរូ មានសារធាតុគីមីហាមឃាត់បូរ៉ាក់( borax)។ បានដកហូត និងធ្វេីការណែនាំបញ្ឈប់ការតាំងលក់ផលិតផលដែលមានសារធាតុគីមីហាមឃាត់។

ឆ្លៀតក្នុងឱកាសនេះលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានបញ្ជាក់ថា តាមការចុះស្រាវជ្រាវ និងពិនិត្យជាក់ស្ដែងរបស់ក្រុមការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(កបប)បានបញ្ជាក់ថា ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារចំនួន៣ខាងលើនេះ លទ្ធផលរបស់អ្នកលក់ បន្លែ ផ្លែឈើ នំចំណី គ្រឿងប្រើប្រាស់ជាច្រើនមុខមានការដាក់តាំងលក់ហួសសុពលភាព សម្បូរជាតិថ្នាំ និងរបស់របរខូចគុណភាពជាដើម។ ដូច្នេះសូមអ្នកលក់ទាំងអស់មេត្តាជួយ យកផលិតផលណាដែលមានគុណភាព ពុំមានជាតិថ្នាំគីមី ដើម្បីលក់ឱ្យបងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ឬបរិភោគប្រកបដោយគុណភាពនិងមានសុខភាពល្អដល់មនុស្សទូទៅផងដែរ។

សូមបញ្ជាក់បងផងដែរថា ការចុះពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារមានដូចជា(ផ្សារតាំងគោក ផ្សាររំលង និងផ្សារកំពង់ថ្ម) ក្នុងភូមិសាស្រ្តខេត្តកំពង់ធំមាន(តូបលក់បន្លែ ផ្លែឈើ សាច់គោសាច់ជ្រូក  ចាប់ភួយ ម៉ាត នំកញ្ចប់  គ្រឿងកំប៉ុង និងចំណីអាហារបង្អែមជាតិដើម)៕
ដោយ:សំ នៀង

Filed in: ជីវិត និង សុខភាព

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com