សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្ដេច និង នាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពគ្នាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានកាន់តែស៊ីជម្រៅ សំដៅនាំមកនូវកំណើនសុខុមាលភាព វិបុលភាពរួមសម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលជំនួបទ្វេភាគីនៃនាយករដ្ឋមន្ត្រីទាំង២ នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងសន្និសីទនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា(កម្ពុជាបានត្រៀមខ្លួនក្នុងការរួមចំណែកដោះស្រាយតម្រូវការពលកម្មជំនាញនៅជប៉ុន តាមរយៈកម្មសិក្សាការី និងពលករជំនាញ ហើយនៅពេលត្រឡប់មកកម្ពុជាវិញ ពួកគេនឹងពាំនាំនូវគុណតម្លៃជប៉ុន និងទំនួលខុសត្រូវ និងការងារខ្ពស់ផងដែរ)៕ ដោយ:សុខ សុភ័ណ្ឌ រូបថត: ទំព័រហ្វេសប៊ុកសម្ដេចធិបតី