សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួប លោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ជំនួបនេះ បានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ល្ងាចថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ។
ក្រុមហ៊ុន KOUA SHOJI Co., Ltd. ត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ១៩៥២ ដែលផ្តោតសំខាន់លើការគិតគូរដល់បរិស្ថាន ពិសេស ការកែច្នៃសំណល់ ឬសំរាមផ្សេងៗ ។
កន្លងមក ក្រុមហ៊ុនផ្តួចផ្តើមនូវសកម្មភាពជាច្រើនផងដែរនៅកម្ពុជា លើសកម្មភាពលើកកម្ពស់ការយល់ដឹងពីការបែងចែកសំណល់, គាំទ្រសកម្មភាពប្រមូលសំរាម, ការកែច្នៃសំណល់ប្លាស្ទិក និងកីឡាផ្នែកនារីផងដែរ ដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប ។
លើសពីនេះ ក្រុមហ៊ុន KOUA SHOJI Co., Ltd. ក៏មានគោលដៅពង្រីកបន្ថែមសកម្មភាពរបស់ខ្លួន នៅខេត្តផ្សេងៗទៀតផងដែរនាពេលអនាគត ៕