ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សារលិខិតថ្វាយព្រះពរ ពីឯកឧត្តម វ៉ី សំណាង អភិបាលតាកែវ - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមទស្សនាផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ រវាង កម្ពុជា និងតូកមានីស្ថាន - ក្រុមហាម៉ាស់ បានច្រានចោលការចោទប្រកាន់របស់ សហរដ្ឋអាមេរិច ថា:ខ្លួនកំពុងគ្រប់គ្រងជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា - នាយករដ្ឋមន្ត្រីប៉ាគីស្ថានMr shehbaz sharif បានកោះប្រជុំជាបន្ទាន - សម្តេចបវរធិបតី កោតសរសើរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជ ដែលទទួលបានជើងឯករងពាន AFC CHALLENGE LEAGUE - ក្រោយពីមានការរិះគន់មន្ត្រីបរិស្ថានម្នាក់ចេញលិខិតបំភ្លឺ - ផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាមួយផ្ទាំងអាជ្ញាធរមើលមិនឃើញ - អាជ្ញាធរខេត្តព្រះវិហារ ចុះចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជិត៣០០គ្រួសារ - អតីតមន្ត្រីយោធាចូលនិវត្តន៍ដង្ហើយរកយុត្តិធម៌) - ក្រសួងបរិស្ថានរកឃើញរោងចក្រថ្មីមួយទៀត ដែលបានបញ្ចេញសំណល់រាវបំពុលទឹកសាធារណ:
0

ក្រោយពីមានការរិះគន់មន្ត្រីបរិស្ថានម្នាក់ចេញលិខិតបំភ្លឺ

កំពង់ធំ :មន្ត្រីឧទ្យានុរៈប្រធានស្នាក់ការរងផ្តៀកធំដែនជម្រកសត្វព្រៃព្រៃឡង់លោក ជន ជីនបានបដិសេធចំពោះការចុះផ្សាយពីសំណាក់សមាគមអ្នកសារព័ត៌មានប្រជាធិបតេយ្យដែលបានចុះផ្សាយពាក់ព័ន្ធទៅនឹងការកាប់រាន់ដីព្រៃនៅតំបន់អូរសំញែង ភូមិត្បែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២៥កន្លងទៅនេះ។
យោងតាមរបាយការណ៍បំភ្លឺរបស់លោកជន ជីន មន្ត្រីឧទ្យានុរៈជាប្រធានស្នាក់ការរងផ្ដៀកធំ នៃដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំចំពោះករណីនេះបានជម្រាបជូនលោកអោង ប៊ុន ធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំមានខ្លឹមសារថា.ចំពោះការចុះផ្សាយរបស់ សមាគមអ្នកសារព័ត៌មានប្រជាធិបតេយ្យADJL.TVកាលពីថ្ងៃទី 5 ខែឧសភាឆ្នាំ 2025 ពាក់ព័ន្ធនឹងការកាប់រានដីព្រៃនៅតំបន់អូរសំញែង លោកបានរុករកចំណុចដែលកាប់រានដីព្រៃឃើញថាមានពិតប្រាកដដូចជាការចុះផ្សាយរបស់សមាគមន៍អ្នកសារព័ត៌មានប្រជាធបតីពិតមែន។
ទីតាំងទី១ .មានទំហំប្រហែល១០ហិចតាដែលស្ថិតក្នុងយាមការលេខ ៥៦១៩៧៣.១៤១០៧៩៤ ដែលជាដីគេលួចកាប់រានចាស់ក្នុងអំឡុងឆ្នាំ 2023។
ទីតាំងទី ២.មានទំហំប្រហែលជា៥ហិតាដែលស្ថិតក្នុងយាមកា ៥៦០៧៥០.១៤១១៤៩៨ ដីនេះជនល្មើសបានលួចចូលកាប់រុករានទន្ទ្រានដីព្រៃក្នុងអំឡុងចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥។
ចំពោះទីតាំងទាំងពីរខាងលើនាពេលបច្ចុប្បន្ននេះកម្លាំងមន្ត្រីបរិស្ថាន ឧទ្យានុរៈកំពុងតាមឃ្លាំមើលនិងរក្សាទុកដោយទប់ស្កាត់ការលួចចូលទៅអាស្រ័យផលលើដំណាំផ្សេងៗដើម្បីតាមរុករកជនល្មើសយកមកចាត់ចែងទៅតាមនីតិវិធីនៃច្បាប់អោយទាលតែបាន។
ហើយចំពោះការចុះផ្សាយពីសំណាក់សមាគមអ្នកសារព័ត៌មានប្រជាធិបតេយ្យដោយបានសរសេ ចោទប្រកាន់មកលើរូបលោកថា
១.បានផ្លាស់ប្ដូរកម្មសិទ្ធិដីរបស់រដ្ឋអោយទៅជាឯកជនវិញនោះគឺលោកគ្មានសិទ្ធិធ្វើបែបនេះនោះទេ ពីព្រោះដីក្នុងតំបន់នោះគឺជាដីរបស់រដ្ឋ។
២ .ហើយចំពោះពាក្យចោទប្រកាន់មកលើរូបលោកថា លោកបានទូទាត់ជាប្រាក់ដុល្លារជាមួយនឹងម្ចាស់ដីដើម្បីយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនោះ លោកក៏សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់ និង ជាក់លាក់ ពីសំណាក់សាមាគមន៍អ្នកសារព័ត៌មានប្រជាធិបតេយ្យADJL.TVមកលើរូបលោកនោះផងដែរ។
លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោកបានមានប្រសាសន៍លើកឡើងផងដែរថាលោកទទួលស្គាល់.ចំពោះ ករណីនៃការលួចកាប់រានដីព្រៃរបស់រដ្ឋពីសំណាក់ជនល្មើសគឺតែងតែកើតមានឡើងពិតប្រាកដមែន ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក្នុងនាមលោកជាប្រធានមន្ទីរបរិស្ថាន និងមន្ត្រីក្រោមបង្គាប់នៅតែតាមការពារនិងតាមឃ្លាំមើលជានិច្ចដើម្បីថែរក្សាការពារសម្បត្តិរបស់ជាតិឲ្យបានគង់វង្សយូរអង្វែង។
លោក អោង ប៊ុនធឿន បានបញ្ជាក់ជាចុងក្រោយថា ព្រៃឈើមានសារៈប្រយោជន៍សំខាន់ណាស់ក្នុងការបញ្ចេញឧស្ម័ននិងការពារ បាតុភាពគ្រោះធម្មជាតិផ្សេងៗ បានយ៉ាងល្អប្រសើរនោះផងដែរ៕
ដោយ :លោក សំ នៀង

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com