កិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំឯកសារដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ (UNESCO) នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី១ ស្ដីពីការរៀបចំឯកសារដាក់បញ្ចូល “ភ្នំដា និងអង្គរបុរី” ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។
កិច្ចប្រជុំមានការចូលរួមពីសមាភាពនៃក្រសួងនិងស្ថាប័នចំនួន១១ ដែលមានឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការតំណាងក្រសួងពាក់ព័ន្ធ និងការចូលរួមពីឯកឧត្ដមគណៈអភិបាលនៃអភិបាលខេត្តតាកែវ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំសមាសភាពក្រុមកាងារ និងស្តាប់របាយការណ៍បច្ចុប្បន្នភាពនៃការដាក់បញ្ចូលស្ថានីយភ្នំដា និងអង្គរបុរី ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូនាពេលខាងមុខ៕
ដោយ:សុខ សុភ័ណ្ឌ
0
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ប្រជុំអន្តរក្រសួងស្តីពីការដាក់បញ្ចូល”ភ្នំដា និងអង្គរបុរី”ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក
Filed in: ព័ត៌មានជាតិ