ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

​បុរស​ដែល​ជា​ឃាតករ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ខ្លួន​មក​ធ្វើ​ត្រា​ប់ ជុំវិញ​សកម្មភាព​រឿងរ៉ាវ​សម្លាប់​ប្រពន្ធ​

​បុរស​ដែល​ជា​ឃាតករ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ខ្លួន​មក​ធ្វើ​ត្រា​ប់ ជុំវិញ​សកម្មភាព​រឿងរ៉ាវ​សម្លាប់​ប្រពន្ធ​

ភ្នំពេញ ៖ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ បុរស​ដែល​ជា​ឃាតករ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ខ្លួន​មក​ធ្វើ​ត្រា​ប់ ជុំវិញ​សកម្មភាព​រឿងរ៉ាវ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ស្ថិតនៅ​ផ្លូវ​លេខ​៥៩៨ ផ្ទះ​លេខ​៥៤ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សារភាពរ​បស់​ជនសង្ស័យ ឈ្មោះ សៀន ហួរ អាយុ​៥៩​ឆ្នាំ ដែល​ត្រូវជា​ប្តី​ស្ត្រី​រងគ្រោះ​ខាងលើ បាន​ប្រាប់ឲ្យដឹង​ថា មូលហេតុ​ដែល​រូបគាត់ ឈាន​ដល់​ការសម្លាប់​ប្រពន្ធ​របស់​ខ្លួន​នេះ គឺ​ដោយសារតែ​រូបគាត់​ខឹង នឹង​ប្រពន្ធ​របស់​ខ្លួន​រៀប​គម្រោង​ដេញ​បងប្អូន​របស់​គាត់ ចេញ​មិនឲ្យ​នៅ​ផ្ទះ​ខាងលើ​នេះ​ទៀត​ទេ ទើប​បុរស​ជា​ប្តី​ខឹង​យក​កៅអី​ឈើ វាយ​សម្លាប់​ប្រពន្ធ ហើយ​យក​កាំបិត​កាត់ដៃជើង​ប្រពន្ធ ច្រកចូល​វ៉ា​លី​ស រួច​ដាក់ចូល​ក្នុង​រថយន្ត ដឹកយក​ទៅ​ប្លុង​ចោល នៅ​ឯ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​គួរបញ្ជាក់​ថា ករណី​ឃាតកម្ម​ប្តី​វាយ​សម្លាប់​ប្រពន្ធ​ខាងលើ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ ផ្ទះ​លេខ​៥៤ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​បុរស​ជា​ប្តី បាន​វាយ​សម្លាប់​ប្រពន្ធ​រួចរាល់​ហើយ ក៏​បាន​កាត់​ដៃ​កាត់​ជើង​ច្រក​សព​ប្រពន្ធ ចូល​ក្នុង​វ៉ា​លី​ស​ដឹក​តាម​រថយន្ត និង​ទិញ​ប្រេងកាត​ចំនួន​៣​កាន​បម្រុង​នឹង​ដុត​កម្ទេច​សព បំបិទ​ភស្តុតាង​ចោល តែ​កាលៈទេសៈ​មិន​អំណោយផល ទើប​បុរស​ជា​ប្តី ប្តូរ​គំនិត​យក​សព​ប្រពន្ធ​របស់​ខ្លួន ទៅ​ប្លុង​ចោល​នៅ​ក្នុង​ទន្លេ ក្រោយ​វិហារ​ឥស្លាម ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ហើយ​បុរស​ជា​ប្តី បាន​ទុក​រថយន្ត​ចោល បន្ត​គេចខ្លួន​មក​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ សាកសព​ស្ត្រី​ឈ្មោះ គង់ វិទ្ធី ហៅ​លី អាយុ​៥៧​ឆ្នាំ រួច​ក៏​បាន​រាយការណ៍ ជូន​សមត្ថកិច្ច​មូលដ្ឋាន បន្ទាប់ពី​សមត្ថកិច្ច​មូលដ្ឋាន ទទួលបាន​ព័ត៌មាន​ខាងលើ​នេះ រួចមក សមត្ថកិច្ច​ក៏​បាន​របាយការណ៍​បន្ត ជូន​កម្លាំង​នគរបាល​ជំនាញ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​មាន​ការ​បញ្ជា​ផ្ទាល់ ពី​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ បាន​បើក​ការស្រាវជ្រាវ​ភ្លាមៗ រហូត​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជា​ឃាតករ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន នៅ​ចំណុច​ផ្ទះសំណាក់ នី​ឡា នៅ​ភូមិ​ជី​ប៉ាង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ។​

​ជនសង្ស័យ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com