ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ - ផុតម៉ោងកំណត់បិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងស្រុងនៅម៉ោង៨យប់
0

បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់

(កំពង់ធំ)មន្ត្រីបរិស្ថានប្រចាំខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតឃ្លាំមើលនិងរក្សាការពារព្រៃឡង់ដូចជាភ្លៀងរលឹមឥតស្រាកស្រាន្ត ក្នុងកាតព្វកិច្ចចុះឃ្លាំមើលនិងថែរក្សាការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានមូលដ្ឋាននៅក្នុងទឹកដីខេត្តកំពង់ធំដែលបានដឹកនាំដោយលោកលី.ស្រេង.ប្រធានការិយាល័យគ្រប់គ្រងដែនជម្រកសត្វព្រៃព្រៃឡង់ប្រចាំខេត្តកំពង់ធំ។

លោក លី ស្រេង ប្រធានការិយាល័យគ្រប់គ្រងដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្តកំពង់ធំ លោកបានមានប្រសាសន៍លើកឡើងថា យោងទៅតាមបទបញ្ជាពីមន្ទីរបរិស្ថានខេត្តក្រោមការចង្អុលបង្ហាញរបស់លោក ឱ .ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្ត លោកបានដាក់ចេញនូវបទបញ្ជាយ៉ាងមុឺងម៉ាត់ដល់មន្ត្រីបរិស្ថានក្នុងដែនជម្រកការពារសត្វព្រៃទាំងអស់ត្រូវតែយកចិត្តទុកដាក់តាមដាន.ឃ្លាំមើល និង ចុះល្បាតជាប្រចាំដើម្បីទប់ស្កាត់រាល់សកម្មភាពបទល្មើសនានាដែលអាចនឹងកើតមានឡើងដោយសារតែការធ្វើប្រហែសនោះ។

លោក លី ស្រេង បានបន្តឲ្យដឹងទៀតថាកន្លងមកមន្ត្រីបរិស្ថានខេត្តកំពង់ធំធ្លាប់បានធ្វើការចាប់បង្ក្រាបចំពោះករណីការលួចចូលទៅកាប់ទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តកំពង់ធំជាច្រើនករណីនោះផងដែរ។
ហើយម្យ៉ាងវិញទៀតចំពោះករណីដែលធំៗមន្ទីរបរិស្ថានខេត្តក៏បានបញ្ជូនសំណុំរឿងឡើងទៅកាន់តុលាការខេត្តដើម្បីឲ្យតុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់ចំពោះបុគ្គលដែលហ៊ានលួចចូលទៅប្រព្រឹត្តនូវបទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នោះផងដែរ។

លោក លី ស្រេង បានបញ្ជាក់ជាចុងក្រោយថា ចំពោះដែនជម្រកសត្វព្រៃ ព្រៃឡង់ គឺមានព្រំប្រទល់ជាប់គ្នាក្នុងខេត្តចំនួន 4 ទី 1 ខេត្តកំពង់ធំទី 2 ខេត្តព្រះវិហារទី 3 ខេត្តក្រចេះ និងទី 4 គឺខេត្តស្ទឹងត្រែង៕
ដោយសំនៀង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com