ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន

អាជ្ញាធរខេត្តកំពង់ស្ពឺសម្រេចកាយបើកមុខលូបង្វែរចរន្តទឹក បញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន

កំពង់ស្ពឺ៖ដើម្បីសង្គ្រោះសាលារៀនមួយកន្លែងចេញពីការលិចលង់ដោយទឹកកាកសំណល់នៃរោងចក្រនិងទឹកប្រើប្រាស់ចេញពីលំនៅដ្ឋាន អាជ្ញាធរខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥បានសម្រេចយកគ្រឿងចក្រកាយបើកមុខលូដើម្បីបង្វែរមុខទឹកមួយផ្នែកធំបញ្ចៀសការលិចលង់សាលារៀននិងបង្កក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន។
លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបាននិយាយថា ដោយទទួលបានការណែនាំពីលោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺឱ្យពន្លឿនការដោះស្រាយឱ្យបានឆាប់ជុំវិញករណីទឹកស្អុយលិចលង់បរិវេណវិទ្យាល័យ ហ៊ុន សែន អង្គមេត្រី ស្ថិតក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលនាំឱ្យមានផលរំខានដល់ការរៀនសូត្ររបស់សិស្សានុសិស្សឬក៏អាចឈានដល់ការបិទសាលាពេលដែលជំនន់ទឹកស្អុយចូលមកដល់។
លោក ជេត ដុំ បានបន្ថែមថា ក្រោមការគិតគូយ៉ាងយកចិត្តទុកដាក់ពីសំណាក់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្តី្រក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានណែនាំដល់រដ្ឋបាលខេត្តនិងមន្ទីរពាក់ពន្ធ័ត្រូវចាត់វិធានការបន្ទាន់ដើម្បីកុំឱ្យសិស្សខកខានរៀនសូត្រ និងមួយទៀតខែនេះជាខែវស្សាអាចនិងមានភ្លៀងធ្លាក់បន្តបន្ទាប់ ដែលបង្កឱ្យជំនន់ទឹកភ្លៀងអាចនិងកើតមានឡើងផងដែរ។ដូច្នេះដើម្បីរក្សាបាននូវនិរន្តរភាពនៃការសិក្សារបស់សិស្ស អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធត្រូវដោះស្រាយកង្វល់នេះឱ្យមានប្រសិទ្ធិភាព។
នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងថា នៅចំពោះមុខមន្ទីរសាធារណការនិងដឹកជញ្ជូននិងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺរួមជាមួយអាជ្ញាធរទាំង២គឺស្រុកសំរោងទងនិងស្រុកគងពិសីបានយកគ្រឿងចក្រកាយដីបើកមុខទឹកត្រង់PK8+650ម៉ែត្រ បង្វែរចរន្តទឹកមួយផ្នែកប៉ុន្មាន60% ឆ្ពោះទៅភូមិព្រៃតាអុក ឃុំរកាកោះស្រុកគងពិសី និងបន្តកាយប្រឡាយក្នុងបរិវេណសាលាអង្គមេត្រីដើម្បីឱ្យទឹកហូរចេញពីទីធ្លាសាលា។មន្ទីរធនធានទឹកត្រូវស្ដារប្រឡាយមួយខ្សែប្រវែង៩៦០ម៉ែត្រ តភ្ជាប់ត្រង់PK8+650ម៉ែត្រ ត្រង់ផ្លូវជាតិលេខ៤១ឆ្ពោះទៅភូមិព្រៃតាអូបឃុំរកាកោះស្រុកគងពិសីឱ្យបានរួចរាល់មុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។ទន្ទឹមនេះមន្ទីរសាធារណការនិងដឹកជញ្ជូនក៏ត្រូវសិក្សាគំនូសប្លង់បច្ចេកទេសក្នុងការបង្វែរទឹកជាអចិន្ត្រៃយ៍ពីចំណុច PK7+267ឆ្ពោះទៅប្រឡាយមហាហង្ស ឬទៅអូរអាចម៍ទន្សាយ ក្នុងឃុំសែនដី ស្រុកសំរោងទង ឱ្យបានរួចរាល់តាមការគ្រោងទុក។
ជាមួយនោះដែរ អាជ្ញាធរស្រុកទាំង២ត្រូវកោះអញ្ជើញតំណាងរោងចក្រទាំង១២ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មកពិភាក្សាក្នុងការរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់បន្ទាប់ពីចូលឆ្នាំខ្មែររួច ធ្វើយ៉ាងណាបញ្ឈប់ការបង្ហូរកាកសំណល់កខ្វក់ចេញមកទីសាធារណៈបន្តទៀត ហើយក្នុងករណីមិនស្តាប់តាមការណែនាំត្រូវពិន័យរដ្ឋបាលជាដាច់ខាត៕
ដោយ:ហេង រិនsrc=”http://www.amnachpormeannews.com/wp-content/uploads/2025/04/IMG_20250412_114517_569.jpg” alt=”” width=”1280″ height=”576″ class=”alignnone size-full wp-image-4572″ />

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com